គេច​ពី​ក្មេងស្ទាវ រេ​ចង្កូត​ទៅបុក​រះ​របង​អាហា​រដ្ឋា​ន​យីហោ​ញ៉ាំ​លេង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ទាំងពីរ​នាក់​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​បាន​អះអាងថា​មាន​ឧ​ត្ត​ម​សេនីយ៍​មួយរូប និង​កូនប្រុស​វ័យ​ជាង​២០​ឆ្នាំ​ម្នាក់ ត្រូវបាន​រងរបួស​ធ្ងន់ ខណៈ​បើករថយន្ត​គេច​ពី​ក្មេងស្ទាវ រេ​ចង្កូត​ទៅបុកអាហារ​ដ្ឋា​ន​យីហោ​ញ៉ាំ​លេង ស្ថិតនៅ​ខាងក្រោយ​កន្លែង​ហាត់ប្រាណ​ភ្នំពេញ​ស្ព​ត​ក្លឹប ផ្លូវ​៤៣០ កែង​ផ្លូវ​លេខ​១៦៧ ក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៣ ។​

សមត្ថកិច្ច​ដែល​នៅ​កន្លែងកើតហេតុ បានឱ្យដឹងថា លោក​ឧ​ត្ត​ម​សេនីយ៍​ដែល​រងរបួស​ខាងលើនេះ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ទេ ចំណែក​កូនប្រុស ឈ្មោះ ទិ​ត្យ គិរី​សេរី​រតនា អាយុ​២១​ឆ្នាំ អ្នក​ទាំងពីរ​ស្នាក់នៅ​ភូមិ​សន្សំ​កុសល​ទី​២ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ។​

សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ ដឹង​ទៀតថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាកវីវ៉ា​មួយគ្រឿង និង​ម៉ាក​ហុងដា​១​គ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2E-2373 បានធ្វើ​ដំណើរ​តាម បណ្តោយ​ផ្លូវ​លេខ​២៧១ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង បាន​ប៉ះទង្គិច​គ្នា​ជាមួយ​ម៉ូតូ​ក្មេងស្ទាវ​ម្នាក់ បណ្តាល​ឲ្យ​ដួល​។ ខណៈនោះ​រថយន្ត​បាន​ព្យាយាម​បើក​រត់គេចខ្លួន ក៏ត្រូវ​ក្រុមក្មេងស្ទាវ បើក​ម៉ូតូ​ដេញតាម ដោយបាន​រើស​ដុំថ្ម​គប់​កញ្ចក់​រថយន្ត​បែក​នៅ​ផ្នែក​ខាងក្រោយ ហើយ​រថយន្ត​ក៏​បត់​ចូលទៅ​ផ្លូវ​លេខ​១៦៧ លុះ​មកដល់​ចំណុច​កែង​ផ្លូវ​លេខ​៤៣០ ក៏បាន​បើកប​ត់ទៅ​ខាងស្តាំ​ដៃ ស្រាប់តែ​រេច​ង្កូ​ទៅបុក​បង្គោល​ស្លាក​យីហោ​អាហារ​ដ្ឋា​ន​ញ៉ាំ លេង និង​បន្ត​បុក​របង​អាហារ​ដ្ឋា​ន​ថែមទៀត​បណ្តាល​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍ កូនប្រុស​ម្នាក់​ដែល​រួម​ដំណើរ​ក្នុង​រថយន្ត​ត្រូវ​ផ្លោង​ក្បាល​បោក​ផ្ទប់ នឹង​កញ្ចក់​រថយន្ត​ផ្នែក​ខាងមុខ ស្អិត​មុខជា​ប់​នឹង​កញ្ចក់​រងរបួស​ធ្ងន់​ទាំង​ឪពុក​និង​កូន​តែម្ដង​។ ចំណែក​ក្រុមក្មេងស្ទាវ​ខណៈ​ឃើញ​មាន​ហេតុការណ៍​បែបនេះ​ក៏​ពួកគេ​ក៏ គេចខ្លួនបាត់​ស្រ​មោ​ស​ឈឹង​ភ្លាមៗ​តែម្តង​។​

បន្ទាប់ពី​គ្រោះថ្នាក់​ដ៏​រន្ធត់ ខាងលើនេះ​កើតឡើង​សមត្ថកិច្ច​បានបញ្ជាក់​ថា ក្រុមគ្រួសារ​របស់​ជន​រងគ្រោះ​បាន​យក​រថយន្ត​មក​ដឹក​ជនរងគ្រោះ​ទៅ សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ។ រីឯ​បញ្ហា​ការខូចខាត​របង និង​ស្លាក​យីហោ រួមជាមួយ​រថយន្តរ​បស់​ជនរងគ្រោះ​នោះ សាច់ញាតិ​លោក​ឧ​ត្ត​ម​សេនីយ៍​បានសម្រេច​ចេញមុខ​មក​ធ្វើ​អន្តរាគមន៍​ចេញសង ថ្លៃ​ខូចខាត​ជូន​ម្ចាស់​អាហារ​ដ្ឋា​ន​ទាំងអស់ និង​បាន​ស្ទូច​យក​រថយន្ត​ទៅ​ជូ​ស ជុល​ដោយ​ខ្លួនឯង​៕

24-3 (1) 24-3 (2) 24-3 (3)

 

Leave a Reply

(*) Required, Your email will not be published