រថយន្ត​កុងតឺន័រ បើក​បុក​ម៉ូតូ បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ និង​២​នាក់​រងរបួស​

, , Leave a comment

​រាជធានី​ភ្នំពេញ​៖ បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ២​នាក់​ទៀត​រងរបួស ខណៈ​កំពុង​ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា ត្រូវ​រថយន្ត​កុងតឺន័រ​បោះពួយ​ទៅបុក​ពេញទំហឹង​។ ហេតុការណ៍នេះ បាន​កើតឡើង​កាលពី​ម៉ោង​២៣​និង​២០​នាទី​យប់ ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៣ លើ​កំណាត់​ផ្លូវ​វ៉េងស្រេង ស្ថិត​ក្នុងភូមិ​ត្រពាំង​ខ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
 

ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា សាកសព​បុរសរងគ្រោះ​ឈ្មោះ ជា វ៊ិ​ត អាយុ​៣០​ឆ្នាំ មុខរបរ ជា​ជាងផ្សារដែក មាន​ស្រុកកំណើត ភូមិ​ត្រពាំង​រកា ឃុំ​អង្កាញ់ ស្រុក​ព្រៃកប្បាស់ ខេត្តតាកែវ​។ មុនពេល​កើតហេតុ រថយន្ត​កុងតឺន័រ​ពណ៌​ស ពាក់​ស្លាក​លេខ ព្រះ​សី​ហុន 3A-0463 បើកបរ​ដោយ​បុរស​ម្នាក់ តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ក្នុងទិសដៅ​កើត​ទៅ​លិច លុះ​ទៅដល់​ចំណុចកើតហេតុ ក៏​បោះពួយ​យ៉ាង​លឿន​ទៅបុក​ម៉ូតូ​សង់​កូរ៉េ ១​គ្រឿង ពណ៌​ក្រហម ពាក់​ស្លាក​លេខ ថ​-៤០៥៦ ភព​១ ជិះ​គ្នា​៣​នាក់​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​បុរស​ទាំង​៣​នាក់ ម្នាក់​ស្លាប់ ម្នាក់​រងរបួស​ធ្ងន់ និង​ម្នាក់ទៀត​រងរបួស​ស្រាល​។​
 

ក្រោយពេល​កើតហេតុ សព​ជនរងគ្រោះ សមត្ថកិច្ច​ទាក់ទង​ទៅ​ក្រុមគ្រួសារ ឲ្យ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្ត​និង​ម៉ូតូ ត្រូវ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរ​បាលចរ​រា​ចរណ៍​ជើងគោក រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ដោះស្រាយ​៕

24-2 (2) 24-2 (1)

 

Leave a Reply

(*) Required, Your email will not be published