បើករថយន្ត​ឡិច​ស៊ី​ស ទៅបុក​ម៉ូតូ​អូស​រ៉ឺម៉ក មិន​ឈប់​បើក​រត់ ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ និង​កូនប្រុស​បាន​រងរបួស​ធ្ងន់ ខណៈ​កំពុងបើក​ម៉ូតូ​អូស​រ៉ឺម៉ក​ដឹក​ក្រដាស់ ត្រូវបាន​រថយន្តបុក​ពីក្រោយ​ពេញទំហឹង កាលពី​ម៉ោង​២៣​និង​២០​នាទី​យប់ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៣ ស្ថិត​ក្នុងភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

ព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើ​ហេតុ​គេ​បានឃើញ​បុរស​ខាងលើ​បើក​ម៉ូ​រ៉ឺម៉ក​ដឹក​ក្រដាស់ និង​ដឹក​កូនតូច​ម្នាក់​អាយុប្រមាណ​១០ ឆ្នាំ តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះ​ទៅដល់​ចំណុចកើតហេតុ​ស្រាប់តែ​ត្រូវ​រថយន្ត​ឡិច​ស៊ី​ស RX300 ១​គ្រឿង ពណ៌​ស្ករ មិន​ចាំ​ស្លាក​លេខ បោះពួយ​ទៅបុក​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​បុរស​អ្នក​បើរ​រ៉ឺម៉ក និង​កូន​អាយុ​ជាង ១០ រងរបួស​ធ្ងន់​ទាំង ២ នាក់ ត្រូវ​រថយន្ត​សង្គ្រោះបន្ទាន់​ដឹក​ទៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

ក្រោយពេល​កើតហេតុ​រថយន្ត​ជនបង្ក​បាន​បើករថយន្ត​គេច​ទៅដល់​ភូមិ​ត្រពាំង​ខ្លឹង ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ បាន​ទៅបុក​ម៉ូតូ​ស្មាស់​មួយគ្រឿង​ទៀត ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 1AA-3229 ដែល​បុរស ២ នាក់​កំពុង​ជិះ​ឌុប​គ្នា បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ត្រូវ​រថយន្ត​សង្គ្រោះបន្ទាន់​ដឹក​យកទៅ​មន្ទីរពេទ្យ​ឯ​ជន ចំណែក​ជនបង្ក​បើករថយន្ត​រត់គេចខ្លួន​បាត់ស្រមោល​៕

24-1 (1)24-1 (3)24-1 (2)

 

Leave a Reply

(*) Required, Your email will not be published