ស្គូ​ពី និង​វីវ៉ា ជល់​គ្នា​លើ​ផ្លូវលំ​រងរបួស​ទាំង​អស់​គ្នា​

, , Leave a comment

​ខេត្ដ​កណ្ដាល ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅលើ​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ដែល​គេ​តែងតែ​ហៅថា ផ្លូវ​ស្រែអំពិល ស្ថិតនៅ​ភូមិ​ពពាលខែ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ដ​កណ្ដាល កាលពី​វេលា​ម៉ោង​៣​និង ៣០​នាទី​រសៀល ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ ២០១៣​បាន​បណ្តាល​ឲ្យ​យុវជន ៣ នាក់​បាន​រងរបួស​ធ្ងន់​ស្រាល ។


​ម៉ូតូ​១​គ្រឿង​ម៉ាក​ស្គូ​ពី​ពណ៌​ស ពាក់ ស្លាក​លេខ​ភ្នំពេញ​1AW-7728 ជិះ​គ្នា ២​នាក់ ១-​ឈ្មោះ ចិ​ត្រា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​ស្ទឹង មានជ័យ ខណ្ឌមានជ័យ និង​ម្នាក់ទៀត ឈ្មោះ ឡា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន ទីលំនៅ​ម្ដុំ​ឃ្លាំង​រំសេវ ខណ្ឌទួលគោក ។ រីឯ​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាកវីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កណ្ដាល​1P-2019  បើកបរ​ដោយ​ឈ្មោះ ងួន ប៊ុនធឿន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​យក​បាត្រ សង្កាត់​ក្បាលកោះ ខណ្ឌមានជ័យ ។


​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ បានឱ្យដឹងថា មុនពេល​គ្រោះថ្នាក់​ជន​រង គ្រោះ​ដែល​ជិះ​ម៉ូតូ​ស្គូ​ពី​បើកបរ​ក្នុង​ទិស ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុច កើតហេតុ ស្រាប់តែ​ជនរងគ្រោះ​ដែល ជិះ​ម៉ូតូ​វីវ៉ា​ហើយ​ធ្វើដំណើរ​បញ្ច្រាសទិស គ្នា​រេ​ចង្កូត​មក​បុក​ចំ​ពីមុខ​ម៉ូតូ​ស្គូ​ពី​ពេញ ទំហឹង​តែម្ដង ។ ក្រោយ​កើតហេតុ​ជន​រង គ្រោះ​ទាំង​៣​នាក់​ត្រូវ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិ​ត្ដ​ភាព មិ​ត្ដ​ភាព​ខ្មែរ​-​សូ​វៀត ។ ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវ សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការ ដ្ឋា​ន​ស្រុក​កៀនស្វាយ​ដើម្បី​ដោះស្រាយ​តាមច្បាប់ ៕

23-5 (1) 23-5 (2)

 

Leave a Reply

(*) Required, Your email will not be published