រថយន្ដ​ក្រសួង​សាធារណ​ការបើក​ជែង​មិន​មើលមុខ ជ្រុល​ទៅបុក​អ្នកជិះ​ម៉ូតូ ព្យាយាម​រត់គេច តែ​ប៉ូលិស​ឃាត់​ជាប់​

, , Leave a comment

​រា​ធានី​ភ្នំពេញ ៖ ករណី​គ្រោះថ្នាក់​ចរាចរ​បានកើត​ឡើង​ដែល​បង្កឡើង​ដោយ​រថយន្ដ​របស់​ក្រសួង​សាធារណ​ការបើក​ជែង គេឯង​ក៏​ជ្រុល​ទៅបុក​អ្នកជិះ​ម៉ូតូ​បណ្ដាលឱ្យ​រងរបួស​ធ្ងន់​កាលពី​វេលា ម៉ោង ១៩ និង ៣០ នាទី​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៣ នៅ​ចំណុច​មុខ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ផ្លូវ​លេខ​២១៧ ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ ។​

 

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឱ្យដឹងថា រថយន្ដ​បង្កហេតុ​ម៉ាក​ហ្វ​ដ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​រដ្ឋ 252-0270 បើកបរ ដោយ​ឈ្មោះ ចក់ ចំរើន ភេទ​ប្រុស អាយុ ២៣ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពោធិ៍​ស្ទោង ឃុំ​សណ្ដែក ស្រុក​បាធាយ ខេត្ដ​កំពង់ចាម និង​អ្នករួមដំណើរ​មានឈ្មោះ យូ ណា​រិ​ទ្ធ ភេទ ប្រុស អាយុ​៤១​ឆ្នាំ ប្រធាន​ការដ្ឋាន​សាងសង់​ផ្លូវ ១១០ ខេត្ដ​កណ្ដាល​ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ផុន យូ​លីន ភេទ​ប្រុស អាយុ ២៧ ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ជិះ​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម​សេ​១១០ ស៊េរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1BR-7116 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ។​

 


​ប្រភពពី​សមត្ថកិច្ច​ដ​ដែល​បន្ដថា រថយន្ដ​បង្កហេតុ​បើក​យ៉ាង​លឿន​ពី​ត្បូង​មក រួច​ជែង​គេ​ក៏​ជ្រុល​ទៅបុក​អ្នកជិះ​ម៉ូតូ​ពេញទំហឹង​បណ្ដាលឱ្យ​របួស ហើយ​រថយន្ដ​បង្កហេតុ​បាន​ព្យាយាម​បើក​រត់​ទើប​សមត្ថកិច្ច​ដេញចាប់​បាន​នៅក្បែរ ផ្សារ​ថ្នល់​បត់​នាំយកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ។ ចំណែក​ជនរងគ្រោះ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ព្រះ​កុស​មៈ​ដើម្បី​សង្គ្រោះ​ភ្លាមៗ​ផងដែរ ៕

23-4

 

 

Leave a Reply

(*) Required, Your email will not be published