ឆក់​ទូរស័ព្ទ ពី​នារី​រងគ្រោះ រត់ឡើង​ម៉ូតូ​អស់​សាំង ត្រូវ​នគរបាល​ប៉ុស្ដិ៍​អូឡាំពិក បាន​ម្នាក់​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ចោរឆក់​ទូរស័ព្ទ​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់ ត្រូវ​នគរបាល​ប៉ុស្ដិ៍​អូឡាំពិក​ឃាត់ខ្លួន​បាន​ភ្លាមៗ បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​នារី​ម្នាក់ ហើយ​ព្យាយាម​រត់​មិន​រួចកាលពី​វេលា​ម៉ោង ៣ និង​២០ នាទី​រសៀល​នា​ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០១៣ នៅមុខ​សាកលវិទ្យាល័យ​ធនធានមនុស្ស តាម​បណ្ដោយ​ផ្លូវ​លេខ ៦៣ ស្ថិតក្នុង​សង្កាត់​អូឡាំពិក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​

 


​តាម​សេចក្តី​រាយ​ការ​របស់​សមត្ថកិច្ច​បា​ន​ឱ្យដឹងថា ជនសង្ស័យ​ខាងលើ​មានឈ្មោះ ឈាង ពៅ ភេទ​ប្រុស អាយុ ១៨ ឆ្នាំ ស្នាក់នៅ​ជិត​រង្វង់​មូល​ផ្សារ​ដើមថ្កូវ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ ឃិន ស្រី​នាង អាយុ​ជាង ២០ ឆ្នាំ ជា​បុគ្គលិក​ទូរស័ព្ទ​ចល័ត​ស្មា​ត និង​ជា​និស្សិត​សាកលវិទ្យាល័យ​បញ្ញា​សាស្ដ្រ ។ សម្ភារៈ​បាត់បង់​មាន​ទូរស័ព្ទ​ម៉ាក អាយ​ហ្វូ​ន ១ គ្រឿង​ត្រូវ​បក្ខពួក​ជនសង្ស័យ​យកទៅ​បាត់​។​

 


​សមត្ថកិច្ច​បន្ដទៀតថា មុនពេល​កើតហេតុ​ជនសង្ស័យ​មាន​គ្នា ២ នាក់ បាន​ជិះ​ម៉ូតូ​មកដល់​ចំណុចកើតហេតុ​បាន​ឈប់​ម៉ូតូ​ឆក់​ទូរស័ព្ទ​ពី​ជនរងគ្រោះ​ដែល​កំពុង​ចុច​ទូរស័ព្ទ រួច​ព្យាយាម​បើក​ម៉ូតូ​គេចខ្លួន តែ​ម៉ូតូ​អស់​សាំង​ក៏​ផ្អើល​ដល់​សមត្ថកិច្ច​ស្ទាក់​ចាប់បាន​ភ្លាមៗ​តែម្ដង ៕​

23-3

 

Leave a Reply

(*) Required, Your email will not be published