បុរស​ជនជាតិ​អូស្ដ្រាលី​ម្នាក់​ស្លាប់​នៅ​សណ្ឋាគារ​ធី​ហាវ​ស៍​ដោយសារ​ប្រើប្រាស់​ថ្នាំញៀន​ជ្រុល​

, , Leave a comment

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​អូស្ដ្រាលី​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត​កាល​វេលា​ម៉ោង ២ និង ៤៥ នាទី​រសៀល ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៣ នៅក្នុង​សណ្ឋាគារ​ធី​ហាវ​ស៍ លេខ​៣២ ផ្លូវ​២៤២ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ដែល​គេ​សង្ស័យថា បណ្ដាលមកពី​ប្រើប្រាស់​គ្រឿងញៀន​ហួស​កម្រិត​។ ជនរងគ្រោះ​ត្រូវគេ​ស្គាល់ឈ្មោះ MITCHELL ANDREW EMDLEY អាយុ​៣៦​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ X២០៣០៧១០ ។​

 

​តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យដឹង​ថា ជនរងគ្រោះ និង​ស្ដ្រី​ម្នាក់​បានមក​ជួល​បន្ទប់​ស្នាក់នៅ​ក្នុងផ្ទះ​សំណាក់​ខាង លើ​តាំងពី​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៣ ។ លុះ​មកដល់​វេលា​កើតហេតុ​ខាង ជនរងគ្រោះ​ខាងលើ​មាន​អាការ​មិន​ស្រួល ត្រូវបាន​ស្ដ្រី​ដែល​នៅ​ជាមួយ​ដឹក​ទៅកាន់​គ្លីនិក​មួយ ហើយ​ត្រូវបាន​គ្រូពេទ្យ​បញ្ជាក់ថា ជនរងគ្រោះ​ខាងលើ​មាន ប្រើប្រាស់​ថ្នាំញៀន ហើយ​ប្រើប្រាស់​មាន​ចំនួន​ច្រើន​ហួស​កម្រិត ទើប​បណ្ដាលឱ្យ​ថ្នាំញៀន​ធ្វើទុក្ខ​រហូតដល់​ស្លាប់​បែបនេះ​។ បច្ចុប្បន្ន​ត្រូវបាន​ដឹក​យកទៅ​តម្កល់​នៅ​ពេទ្យរុស្ស៊ី ៕

23-2

 

Leave a Reply

(*) Required, Your email will not be published