ជិះ​ម៉ូតូ​ជែង​ជាមួយ​រថយន្ដ​ដឹក​ដី ជ្រុល​ទៅបុក​ម៉ូតូ ១ គ្រឿង​ទៀត​របួស​ទាំងសង្ខាង​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ យុវជន​ស្ទាវ​ម្នាក់​សន្លប់​ឈឹង​លែង​ដឹងខ្លួន​មួយ​យប់​មួយថ្ងៃ​ហើយ​ពេលនេះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិ​ត្ដ​ភាព​ខ្មែរ​-​សូ​វៀត ដែល​គ្រូពេទ្យ​អះអាងថាឈាមកក​ក្នុង​ក្បាល ដោយសារ​យុវជន​នេះ​ជិះ​ម៉ូតូ​ជែង​ជាមួយនឹង​រថយន្ត​ដឹក​ដី ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ខាងលើនេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ១៦ និង ១៥ នាទី ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ ២០១៣ នៅ​ចំណុច​ផ្លូវ​ផ្សារ​ទួលសំបូរ ស្ថិតក្នុង​ភូមិ​កំ​រ៉ែ​ង សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ យុវជន​ស្ទាវ​រងគ្រោះ​នោះ​មានឈ្មោះ ផន សុ​ផន់ អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ ភូមិ​គ្រាំង​សា​បូរ សង្កាត់​សាក់​សំពៅ ខណ្ឌ ដង្កោ រាជធានី​ភ្នំពេញ ជិះ​ម៉ូតូ​ម៉ាក​ហុង ដា​ឌ្រី​ម​សេ ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក លេខ​ភ្នំពេញ 1AE-0440 ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង ។ ចំណែក​ភាគី​ម្ខាង​ទៀត​ជិះ​ម៉ូតូ ឌុប​គ្នា​៣​នាក់​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌ ខ្មៅ​ពាក់​ស្លាក​លេខ​កណ្ដាល​1M-9871​ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង​បើកបរ ដោយ​ឈ្មោះ​ព្រំ ច​ន្ធូ ភេទ​ប្រុស អាយុ​៣៥ ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​ម៉ាង ពុទ្ធា អាយុ​៣៣ ឆ្នាំ មាន​ទីលំនៅ​ភូមិ​វាយ​មី ឃុំ​បារគូ ស្រុក​កណ្ដាលស្ទឹង ខេត្ដ​កណ្ដាល ចំណែក អ្នករួមដំណើរ​ម្នាក់ទៀត​មិនត្រូវ​បាន ស្គាល់ឈ្មោះ ។​

 

​ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹង ថា មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ យុវជន​ស្ទាវ​នោះ​ជិះ​មកពី​ត្បូង​យ៉ាង លឿន​តែម្នាក់ឯង លុះ​មកដល់​កន្លែង​កើត ហេតុ​យុវជន​ស្ទាវ​នោះ​ក៏​ជិះ​ជែង​រថយន្ដ មួយគ្រឿង​ស្រប​ទិស​គ្នា​ក៏​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត​ឌុប​គ្នា​៣​នាក់ ជិះ​មក ពី​ជើង​ពេញទំហឹង​បណ្ដាលឱ្យ​ដួល​បោក ក្បាល​សន្លប់​ឈឹង​ខ្លួនឯង​តែម្ដង ។ ចំណែក ភាគី​ម្ខាង​ទៀត​មិន​រងរបួស​ធ្ងន់ធ្ងរ​ខ្លាំង​ទេ ដោយ ស្ដ្រី​ម្នាក់​មាន​ផ្ទៃពោះ​មិន​រងរបួស ទេ​និង​ស្ដ្រី​ម្នាក់ទៀត​រងរបួស​ជើង រីឯ​អ្នក ឌុប​នោះ​ក៏​មិន​របួស​អ្វី​ដែរ ។ ប្រភព​ដដែល​បានឱ្យដឹង​ដែរ​ថា ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ចុះមក​ធ្វើការ​វាស់វែង​រួច​នាំយក​ម៉ូតូ​បង្កហេតុ​២​គ្រឿង​នោះ ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌដង្កោ ចំណែក​យុវជន​ស្ទាវ​រងគ្រោះ​ត្រូវ​រថយន្ដ​សង្គ្រោះ​អង្គភាព​ង​-៧០​ដឹកយក ទៅធ្វើ​ការសង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិ​ត្ដ ភាព​ខ្មែរ​-​សូ​វៀត​៕

23-1

 

Leave a Reply

(*) Required, Your email will not be published