លោក​ ​ស្រី​ ​សុ​ភក្ត្រ័​ ចុះ​ចែ​ក​អ​ត្ត​ស​ញ្ញាណ​ប័ណ្ណ​ដ​ល់​ប្រ​ជា​ពល​​រដ្ឋ​​នៅ​ឃុំ​រកា​រ​​គ​យ​ ​ស្រុ​កក​​ង​មា​ស​

, , Leave a comment

​ខេ​ត្ត​កំ​ព​ង់ចា​ម​ ​៖​ ​នៅ​ព្រឹ​ក​ថ្ងៃ​ទី​២១​ ខែ​មិ​ថុនា​​ ឆ្នាំ​២០១៣​​​ នៅបរិវេណវត្តថ្មីស្ថិតនៅឃុំរការគយ​ ​ស្រុកក​​ង​មា​​ស បាន​ប្រា​រ​ព្វ​ពិ​ធី​ចែ​ក​អ​ត្ត​ស​ញ្ញណ​ប័​ណ្ណ​ជូ​នដ​ល់​ប្រ​ជា​ព​ល​រ​​ដ្ឋ​ចំ​នួន​​៩៥២នាក់​​​ក្រោ​​ម​​​អ​ធិប​តី​ភា​ព​​លោ​ក ​ស្រី​​ ​សុ​ភ័ក្ត្រ​ ប្រ​ធាន​ម​ន្ទី​រ​ធ​ម្ម​ការ​ និ​ង​សា​ស​នា​ខេត្ត​​កំ​ពង់​​ចា​ម​ និ​ងជា​ប្រ​ធា​ន​​​ក្រុម​កា​រងា​រ​ព​ង្រឹង​មូ​ល​ដ្ឋា​ន​គ​​ណ​ប​ក្ស​ប្រជា​ជ​នក​ម្ពុ​ជា​ ឃុំ​រ​កា​រគ​យ​ ​ស្រុ​កក​ង​មា​ស​ ​ខេ​ត្តកំ​ព​ង់​ចា​ម​ លោ​ក​ ​មឿន ផា​ ​ជា​គណៈ​អ​​​ភិ​បា​ល​នៃអ​ភិ​បា​លស្រុ​ក​ក​ង​មាស​ លោ​​កអ​ធិ​ការ​ស្រុ​ក​​ លោ​ក​មេ​ប​ញ្ជា​កា​រ​​P​M​ស្រុក​ ​​​ព្រ​ម​ទាំ​ងមា​ន​កា​រ​ចូ​លរួម​ពីលោក លិញ​ ​វណ្ណា​​ ​ប្រ​ធា​ន​ស​មាគម​គ្រី​ស្ទ​ប​រិ​ស័​ទ​ ​ខេ​ត្ត​កំ​ពង់​ចា​ម​ ​និ​ង​ជា​អ​នុ​ប្រ​ធានក្រុ​មការងារ​​​​ព្រ​​​មទាំ​ង​អ​ស់​លោ​ក​ជាអ​នុ​ប្រ​ធា​ន​ ​និង​ស​មា​ជិក​ ​សមា​ជិកា ជាច្រើននា​ក់​ផ្សេ​ង​ទៀត​ ​។​

 

បន្ទាប់ពីលោកលោកម៉ៅ សារឿន មេឃុំរការគយបានអានរបាយការណ៍ចប់លោកសូ សារឹទ្ឋ អធិការស្រុកកងមាសបានផ្សព្វផ្សាយ​ណែនាំដល់ប្រជាពល​រដ្ឋអំពីសារះ​សំខាន់នៃការ​ប្រើប្រាស់និងការថែរក្សាកុំអោយមានបាត់បង់ហើយពេលបាត់បង់ត្រូវរាយការណ៍ជូនសមត្ថកិច្ចដើម្បីចៀសវាងការអាក្រក់កើតមាន។លោកស្រីសុភក្ត្រ៍ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកំពង់ចាមនិងជាប្រធានក្រុមការងារពង្រឹងមូលដ្ឋានគណបក្សប្រជាជនកម្ពុជាឃុំរការគយស្រុកកងមាស ខេត្តកំពង់ចាមបានសំណេះសំណាលជាមួយប្រជាពលរដ្ឋនៃពិធីចែកអត្តសញ្ញាណប័ណ្ណ​យ៉ាងរាក់ទាក់រីករាយស្និទ្ឋស្នាលលោកស្រី សុភក្ត្រ៍បានណែនាំ​បន្ថែមដល់ប្រជាពលរដ្ឋអោយតំលៃដល់អត្តសញ្ញាណបណ្ណ៍គឺត្រូវចេះថែរក្សាអោយបានគត់មត់មិនត្រូវអោយគេខ្ចីប្រើប្រាស់ខ្លាចមានបញ្ហាដល់ខ្លួនចុងបញ្ចប់លោកបានពន្យល់ដល់អ្នកចូលរួមអំពីការដឹកនាំដ៍ត្រឹមត្រូវនៃរាជរដ្ឋាភិបាលកម្ពុជាមិនដូចគណះបក្សប្រឆាំងខ្លះពូកែនិយាយគ្មានការពិតនោះទេ។ដោយឡែកលោក មឿន ផា ជាគណះអភិបាលនៃអភិបាលស្រុកកងមាស បានចូលរួមសួរសុខទុក្ខនិងបានជូនដំណឹងដល់ប្រជាពលរដ្ឋអំពីតំលៃអគ្គិសនីមានចុះតំលៃជាបន្តបន្ទាប់នេះមកពីការយកចិត្តទុកពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែលមានសម្តេចហ៊ុន សែនជានាយករដ្ឋមន្ត្រី៕

Kampong Chan 23-6 (1) Kampong Chan 23-6 (2) Kampong Chan 23-6

 

Leave a Reply

(*) Required, Your email will not be published