ឆេះ​ផ្ទះ​ឈើ​៣​ខ្នង របស់​មន្ដ្រី​យោធា​នៅ​ភូមិភាគ​ទី​១​ម្នាក់​ខ្ទេច​មិនដឹង​មូលហេតុ​

, , Leave a comment

​ខេត្តស្ទឹងត្រែង ៖ កាលពី​វេលា​ម៉ោង ១០​និង​២០​នាទី ព្រឹក​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៣​នេះ​ស្ថិតនៅ​ភូមិ រា​ជានុ​កូ​ល សង្កាត់​-​ក្រុង​ស្ទឹងត្រែង ខេត្ដ​ស្ទឹងត្រែង មាន​ហេតុការណ៍​ អគ្គីភ័យ​មួយ​បានកើត​ឡើង​ដែល​បណ្តាល​ឲ្យ​ផ្ទះ​ធ្វើ​ពី​ឈើ​មាន​ចំនួន​៣​ខ្នង ជា​កម្មសិទ្ធិ​របស់​មន្ដ្រី​យោធា ត្រូវបាន​ភ្លើង​ឆាបឆេះ​ទាំងស្រុង​ដោយ​មិនដឹង​មូលហេតុ។​ ​

 

ម្ចាស់ផ្ទះ ដែល​អគ្គិភ័យ​លេប​ត្របាក់​នេះ ត្រូវបាន​គេ​ស្គាល់ឈ្មោះ ចាន់ សៀន មុខងារ​ជា ទាហាន នៅ​ភូមិភាគ​ទី​១​។ ចំណែក​ផ្ទះ​ដែល​ឆេះ​នេះ គឺ​ធ្វើ​ពី​ឈើ មាន ៣​ខ្នង រួមទាំង​ទ្រព្យសម្បត្ដិ ស្ទើរ​ទាំងអស់ ត្រូវបាន​ភ្លើង​ឆេះ​ខ្ទេចខ្ទី​អស់ ទោះបីជា​សមត្ថកិច្ច​ប្រើប្រាស់ រថយន្ដ​ពន្លត់​អគ្គិភ័យ រហូតដល់​ទៅ ៤​គ្រឿង ជួយ​បាញ់​ទឹក​ពន្លត់​ក៏ដោយ ក៏​មិនអាច​ជួយសង្គ្រោះ​បានដែរ បានត្រឹមតែ​ទប់ស្កាត់ កុំឱ្យ​រាលដាល​ទៅដល់ ផ្ទះ​អ្នកដទៃ​តែ ប៉ុណ្ណោះ​។​ ​

 

សមត្ថកិច្ច​បានបញ្ជាក់​ថា ក្នុង​ហេតុការន៍​នេះ​មិន​បង្ក​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់​រងគ្រោះ​ទេ ហើយ​គ្មាន​អ្នកណា​ដឹង​ពី​មូលហេតុ នៃ​ការកើត​គ្រោះ​អគ្គិភ័យ​មួយ​នេះ​ទេ ពេល​ភ្លើង​ឆេះ​ខ្មួលខ្មាញ់​ទៅហើយ​ទើប​ប្រជាពលរដ្ឋ​នៅក្បែរនោះ​មានការ​ ភ្ញាក់ផ្អើល ព្រោះ​ម្ចាស់ផ្ទះ​ពេល​កើតហេតុ​មិនមាន​នរណាម្នាក់​នៅផ្ទះ​នោះទេ ៕ ​

Khmer1 Khmer2

 

Leave a Reply

(*) Required, Your email will not be published