ចោរ​ស្ទាវ​២​នាក់ ក្នុងចំណោម​បក្ខពួក​៣​នាក់ ត្រូវបាន​ប្រជាពលរដ្ឋ​ស្វាគមន៍​ព្រួត​វាយ​នៅសល់តែ​ដង្ហើមចង្រិត​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ក្រុមចោរ ​ស្ទាវ​៣​នាក់ បានធ្វើ​សកម្មភាព​ប្លន់​ម៉ូតូម៉ាក​ស្កូប​ពី​​មួយ​គ្រឿង ពី​បុរស​ម្នាក់ កាលពី​វេ​លា​ម៉ោង​២​និង​២០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២០ ខែមិថុនាឆ្នាំ​២០១៣ នៅ​លើ​កំ​ណាត់​ផ្លូ​លេខ​៦០ ស្ថិតក្នុង​ភូមិ​តាំង​ងួន សង្កាត់​កា​កាប ខណ្ឌ​ពោ​ធិ៍​​សែន​ជ័យ ប៉ុន្តែ​សំណាងអាក្រក់​មិនបាន​សម្រេច បែរជា​ត្រូវ​ប្រជាពលរដ្ឋ​នាំគ្នា​ព្រួត​វាយ​​យ៉ាង​ចាស់ដៃ បណ្តាល​ពួកគេ​នៅ​សល់​តែ​​ដង្ហើមចង្រិត​។​

 

បើ​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ស្កុប​ពី ពណ៌​​ខ្មៅ តាម​បណ្តោយ​ផ្លូវ​លេខ​៦០ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​ទៅដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​ក្រុមចោរ​មួយក្រុម​មាន​គ្នា​៣​នាក់ ប្រដាប់​ដោយ​ដំបង​ជ្រុង​មួយ​ដើម បម្រុង​វាយ​ទៅលើ​ជន​រងគ្រោះ។ ប៉ុន្តែ​ត្រូវ​ជន​រងគ្រោះ​ចាប់​ជាប់ និង​ធ្វើ​ការ​វាយ​តប​​ទៅវិញ​បណ្តាល​ឲ្យ​ចោរ​២​នាក់​រងរបួស​ធ្ងន់​ នៅនឹងកន្លែង ចំណែក​ចោរ​ម្នាក់ទៀត​ជិះ​ម៉ូតូ​រត់គេចខ្លួន​បាត់ស្រមោល​។ ខណៈ​ពេល​នោះ ក៏មាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ បាននាំគ្នា​ទៅ​អន្តរាគមន៍​ជួយ​ជនរងគ្រោះ ដោយបាន​ធ្វើការ​ព្រួត​វាយ​បន្ថែម​ទៅលើ​ចោរ​ទាំង​២​នាក់​នោះ បណ្តាល​ឲ្យ​សន្លប់​ស្តូកស្តឹង​នៅសល់តែ​ដង្ហើមចង្រិត​។​

 

​ក្រោយពេល​កើតហេតុ គេ​បានឃើញ​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះទៅ​អន្តរាគមន៍​ជួយ​ឃាត់​ប្រជាពលរដ្ឋ និង​បាន​បញ្ជូន​ចោរ​ទាំង​២​នាក់​នោះ​ទៅធ្វើ​ការសង្គ្រោះ​បន្ទាន់​នៅ​ មន្ទីរពេទ្យ​។ ចំណែក​ម៉ូតូ​របស់​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​យកទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ពោធិ៍​សែន​ជ័យ ដើម្បី​ធ្វើ​ការ​សាកសួរ​បន្ថែម​៕

1-23-400x224

ប្រភព វត្តភ្នំ

 

Leave a Reply

(*) Required, Your email will not be published