សា​រ៉ា​យ ស​ក្ខ​ណា កំណត់​ថ្ងៃ​រៀប​ពិធី​អាពាហ៍ពិពាហ៍​

, , Leave a comment

រាជធានី​ភ្នំពេញ ៖ អ្នកសិល្បៈ​និង​អ្នក​ផលិត​កម្មវិធី​ទូរទស្សន៍​បាន អះអាង​ក្នុង​កម្មវិធី​ថា​តារា​សម្តែង​សា​រ៉ា​យស​ក្ខ​ណា​រកបាន​ថ្ងៃ​ចូល​រោងការ ជា​មួយគូ​ដណ្តឹង​មេធាវី​នៅ​អាមេរិក​ហើយគឺ​នៅ​ថ្ងៃទី​១២ ខែ​១២​ឆ្នាំ​២០១៣​។ ស្របគ្នា​នោះ​ម្តាយ​របស់​សា​រ៉ា​យ ស​ក្ខ​ណា គឺ​អ្នកស្រី​សម្ផស្ស ក៏បាន​ទទួលស្គាល់​ដែរ​ថា​៖ “​កូន​ខ្ញុំ​ពិតជា​កំណត់​ថ្ងៃ​ចូល​រោងការ​នៅ ថ្ងៃនោះ​មែន​”​។​

 


​អ្នកស្រី​សម្ផស្ស បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​រសៀល​ម្សិលមិញ​តាម​ទូរស័ព្ទ​ថា​៖ “​គម្រោងការ​កាត់​ខ្សែបូ​នៃ​ពិធី​រៀប​អាពាហ៍ពិពាហ៍​កូន​លើកទីមួយ​ក្នុង ជីវិត​ខ្ញុំ​ជា​ម្តាយ​គេ និង​ជា​កូនច្បង​នោះ ភ្ញៀវ​ដែល​ស្ថិតក្នុង​គម្រោង​ត្រូវ​អញ្ជើញ​អាច​១០០​តុ​ឡើង​ទៅហើយ​ទីតាំង ទទួលភ្ញៀវ​គឺកំណត់​ធ្វើ​នៅ​កោះ​ពេជ្រ អគារ​A”​។​ ​ទោះបី​បញ្ជាក់​ពី​ពេលវេលា ប៉ុន្តែ​អ្នកស្រី​សម្ផស្ស​បែរជា​បដិសេធ​មិន​បញ្ចេញ​តួលេខ​ពី​ខ្ទង់ចំណាយ នៅឡើយ ដោយ​អ្នកស្រី​និយាយថា​៖ “​នៅ​មិនទាន់​កំណត់​ការ​ចំណាយបាន​ថា​ត្រូវ​ចំណាយ ប៉ុន្មាន​ទេ​ព្រោះថា​ពេលវេលា​វា​នៅ​មិនទាន់​មកដល់​ហើយ​មិនទាន់​ដឹងថា ត្រូវ​ចំណាយ​លើ​អ្វីខ្លះ​មុខ​ណា​អស់​ប៉ុន្មាន​ដែរ​”​។ អ្នកស្រី​បាន​បញ្ជាក់ដែរថា​៖ “​បើ​គិត​តាម​គម្រោង​អញ្ជើញ​ភ្ញៀវ ដល់​ទៅ​ជាង​១០០​តុ នៅ​កោះ​ពេជ្រ​នោះ គេ​ក៏​អាច​ដឹង​ខ្លះ​ដែរ​ថា​ពិធី​នោះ​ត្រូវ​ចំណាយ​អស់​ប៉ុន្មាន​នោះ​”​។​

 


​អ្នកស្រី​បញ្ជាក់ទៀតថា​៖ “​ខ្ញុំ​ធ្វើ​ពិធី​រៀប​អាពាហ៍ពិពាហ៍​និង​រៀប ទទួលភ្ញៀវ​នេះ គឺ​ធ្វើតាម​លទ្ធភាព​ដែល​ខ្ញុំ​អាចធ្វើ​បានទេ តែ​ខ្ញុំ​ក៏​ជឿជាក់​ដែរ​ថា ភ្ញៀវ​ខ្ញុំ​អាច​រត់​រួច​បាន​ពី​១០០​តុ​ឡើង ព្រោះថា កាលពី​ខ្ញុំ​ធ្វើ​ពិធី​ឡើងផ្ទះ​១០០​តុ​ផង​នៅ​ទទួលភ្ញៀវ​សឹង​មិន​គ្រាន់​”​។​ ​មុននេះ​អ្នកដឹកនាំ​រឿង​មិនតិច​នាក់​ទេ និយាយថា ស​ក្ខ​ណា តាំងពី​ឮថា ត្រៀមខ្លួន​ចូល​រោងការ​ជាមួយ​គូ​ដណ្តឹង​ឈ្មោះ​កែវ មេត្រី ដែលជា​មេធាវី​នៅ​អាមេរិក​មក​ស​ក្ខ​ណា សុខចិត្ត​បោះចោល​លុយរាប់​ម៉ឺន​ដុល្លារ មិន​ទទួល​ថត​រឿង​ថ្មី​ច្រើន​ដូច​មុន​ទេ​។ ចំពោះ​ការមិន​ទទួល​ការងារ​ថតកុន របស់​តារា​សម្តែង​ជាប់​លេខ​១ ថតរូប​ស្អាត សម្បុរ​ស្រអែម​បែប​ខ្មែរ​អង្គរ​សា​រ៉ា​យ ស​ក្ខ​ណា​នោះ ក៏ត្រូវ​បាន​អ្នក​អ​តា្ថ​ធិ​ប្បាយ​កម្មវិធី​សិល្បៈ​លើក​មក​និយាយ​ក្នុង កម្មវិធី​ផងដែរ​។ ពួកគេ​និយាយថា​៖ “​មួយរយៈ​នេះ​ស​ក្ខ​ណា​មិន​ទទួល​ការងារ​ថតកុន​ទេ ព្រោះថា​នាង​កំពុង​យក​ពេលវេលា​ខ្លះ​ពី​សិល្បៈ​ដើម្បី​បន្ទំខ្លួន​បន្ទំ ស្បែក​ដើម្បី​ត្រៀមខ្លួន​ទទួល​ផ្កាស្លា​ពី​កូនកំលោះ​នៅ​ឯនាយសមុទ្រ​នៅ ថ្ងៃទី​១២ ខែ​១២ ឆ្នាំ​២០១៣​នេះ”។​


​អ្នកស្រី​សម្ផស្ស​បាន​ទទួលស្គាល់ថា​៖ “​ពេលនេះ​ស​ក្ខ​ណា សម្រេច​មិន​ទទួល​ការងារ​ថតកុន​ច្រើន​រឿង​មែន​ហ្នឹង នាង​ទទួល​តែ​ថត​ស្ប៉ត និង​ថត​ចម្រៀង​ទេ​”​។​ ​អ្នកស្រី​បញ្ជាក់ថា​៖ “​មិនមែន​កូន​ខ្ញុំ​មិន​ចង់បាន​លុយ​ទេ តែ​នេះ​ពេលវេលា​ថតកុន​អាច​ប៉ះពាល់​ខ្លះ​ដែរ​សម្រាប់​អាពាហ៍ពិពាហ៍​របស់​នាង តែបើ​ថត​ស្ប៉ត និង​ចម្រៀង​មិនមាន​អ្វី​ប៉ះពាល់​ទេ​។ ការងារ​ថត​ស្ប៉ត និង​ចម្រៀង​រវល់​ប៉ុន្មាន​ក៏​វា​មិន​អី​ដែរ​តែបើ​ថត​ភាពយន្ត​ត្រូវ​កុងត្រា ពេល​យូរហើយ​ស​ក្ខ​ណា មាន​គម្រោង​ក្រោយ​រៀប​មង្គលការ​រួច​នាង​នឹង​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​ជាមួយ ប្តី​នាង ដូច្នេះហើយ​ទើបបានជា​នាង​ខ្លាច​ថត​មិន​ចប់​ឲ្យ​គេ អ៊ីចឹង​នាង​មិន​ទទួល​ថតកុន​ទេ តែ​ស​ក្ខ​ណា​នៅតែ​រវល់​”៕

20-12

​ប្រភព ភ្នំពេញ​ប៉ុស្តិ៍​


 


 

Leave a Reply

(*) Required, Your email will not be published