ឃាត់ខ្លួន​ស្ត្រី​ម្នាក់​បញ្ជូន​ទៅកាន់​តុលាការ ពីបទ​សមគំនិត​សម្លាប់​ប្តី​របស់ខ្លួន

, , Leave a comment

​ខេត្តតាកែវ ៖ កម្លាំង​នគរបាល​ស្រុក​ទ្រាំង​កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៣ បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​បន្ទាប់ពី​សង្ស័យ​បាន​ចូល​សមគំនិត​ជាមួយ​បក្ខពួក ៣ នាក់​ផ្សេងទៀត​សម្លាប់​ប្ដី​របស់​ខ្លួនឯង​កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ ២០១៣ ។ សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា ស្ត្រី​ជា​ជនសង្ស័យ ដែល​ត្រូវបាន​ឃាត់ខ្លួន ឈ្មោះ ជូន សុភាព អាយុ ៣៦ ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន នៅផ្ទះ​ជនសង្ស័យ ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​ផ្ដៅ ឃុំ​រនាម ស្រុក​ទ្រាំង ពាក់ព័ន្ធ​ការ​សមគំនិត​ជាមួយ​ប្អូនធម៌​របស់ខ្លួន ៣ នាក់​ទៀត​សម្លាប់​ប្ដី​ខ្លួនឯង ឈ្មោះ បូ ណូន អាយុ ៤០​ឆ្នាំ កាលពី​ថ្ងៃទី​១៥ ខែ មិថុនា កន្លងទៅ នៅលើផ្ទះ​របស់ខ្លួន ។​

សមត្ថកិច្ច​បាន​បន្តថា ការចាប់ខ្លួន​នេះ​ធ្វើឡើង​ទៅតាម​ការសាកសួ​រ​របស់​សមត្ថកិច្ច​ទៅលើ​កូនប្រុស​ជនរងគ្រោះ ឈ្មោះ សួន វណ្ណៈ អាយុ ១៤ ឆ្នាំ ដែល​បាន​ស្ថិតនៅក្នុង​ហេតុការណ៍ ហើយ​ឃើញ​ក្រុម​ឃាតក​សម្លាប់​ឪពុក​របស់ខ្លួន​ដោយផ្ទាល់​ភ្នែក ។ បើតាម​ការរៀបរាប់រ​បស់ ឈ្មោះ សួន វណ្ណៈ ជា​កូន​របស់​ជនរងគ្រោះ ប្រាប់​សមត្ថកិច្ច​ថា កាលពី​ថ្ងៃទី​១៥ ខែមិថុនា​វេលា​ម៉ោង ១១​យប់ ស្ត្រី​ជា​ម្ដាយ​ដែល​ទៅធ្វើ​ការ​ជា​កម្មករ​កាត់ដេរ​នៅ​ភ្នំពេញ​បានមក​លេង​ផ្ទះ ដោយ​នាំ​បុរស ៣ នាក់ មកជា​មួយ​ដោយ​អះអាងថា ជា​ប្អូនធម៌​ហើយ​ក្នុងចំណោម​បុរស ៣ នាក់​នោះ ម្នាក់​ឈ្មោះ ភ័​ណ្ឌ អាយុ ប្រហាក់ប្រហែល​ឪពុក​របស់ខ្លួន ហើយ​ជា​ទាហាន នៅ​ស្រុក​គីរីវង់ ។ សួន វណ្ណៈ បាន​បន្តថា ពេលដែល​ម្ដាយ​មកដល់​បាន​សួរនាំ​សុខទុក្ខ​ឪពុក ហើយ​ក្រោយមក​ឪពុក​របស់ខ្លួន​បាន​ប្រាប់​ម្ដាយ​ថា មិន​ស្រួល​ពោះ រួច​ក៏​ទៅ​បត់ជើង ធំ​នៅក្រោយ​ផ្ទះ លុះ​ពេល​ត្រឡប់មកវិញ ស្រាប់តែ​ឈ្មោះ ភ័​ណ្ឌ បាន​យក​ដំបង​មក​វាយ​ពីក្រោយ​ចំក្បាល​ដួល ហើយ​បុរស​២​នាក់​ទៀត ក៏​ព្រួត​ចាប់​ឪពុក​ខ្លួន​ដាក់​លើ​គ្រែ រួច​យក​ខ្សែ​អង្រឹង រឹត​ក​រហូតដល់​ស្លាប់ រីឯ​រូបគេ​ជា​កូន​វិញ ត្រូវបាន​ម្ដាយ​ចាប់​ខ្ទប់មាត់​កុំ​ឲ្យ​ស្រែក ។​

ក្មេង​បុរស​រូបនេះ​បាន​ឲ្យ​ដឹង​ទៀតថា បន្ទាប់ពី​សម្លាប់​ឪពុក ឈ្មោះ ភ័​ណ្ឌ បាន​យក​ខ្សែ​អង្រឹង​ចងដៃ​របស់គេ (​សួន វណ្ណៈ​) ព័ទ្ធ​ទៅក្រោយ ហើយ​ជនសង្ស័យ​ទាំង ៤ នាក់​បាន​ដើរកាត់​វាលស្រែ​ទៅ​កន្លែង​ចត​ម៉ូតូ​ជិះ​ខ្លួន​គេច​បាត់ទៅ ។ ពាក់ព័ន្ធ​ទៅនឹង​ការចាប់ខ្លួន​នេះ ស្ត្រីជន​សង្ស័យ បានប្រកែក​ដាច់អហង្កា​រថា ខ្លួន​មិនបាន​ចូលរួម​សមគំនិត​សម្លាប់ ប្ដី​ឡើយ តែ​ទោះជា​យ៉ាងណា ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​ចាត់ការ​បន្តទៀត ៕

20-11

 

Leave a Reply

(*) Required, Your email will not be published