ព្យុងយ៉ាង​ចង់យក​គំរូ​ដឹកនាំ​ប្រទេស​តាម​អ៊ី​ត្លែរ

, , Leave a comment

​លោក គីម ជុង​អ៊ុន អគ្គ​មគ្គុទេសក៍​ដ៏​ក្មេងខ្ចី​របស់​ប្រទេស​កូរ៉េខាងជើង បាន​យក​សៀវភៅ​ដែល​សរសេរ​អំពី​ប្រវត្តិ​ដឹកនាំ​របស់ អ៊ី​ត្លែរ ដែលមាន​ចំណងជើង​ថា “Mein Kampf” ឬ “​ការប្រយុទ្ធ​របស់ខ្ញុំ​" ទៅ​បណ្តា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​កុ​ម្មុយ​និ​ស្ត​ជាច្រើន​ធ្វើជា​អំណោយ ដើម្បី​ដកស្រង់​បទពិសោធន៍​ដឹកនាំ​របស់​មហា​ហ្វា​ស៊ី​ស​អ៊ី​ត្លែរ​អាល្លឺម៉ង់ យកមកអនុវត្ត​ក្នុងប្រទេស​កូរ៉េខាងជើង​។
 

សៀវភៅ​ដែលមាន​ចំណងជើង “Mein Kampf”  ឬ “​ការប្រយុទ្ធ​របស់ខ្ញុំ​" ត្រូវបាន​បកប្រែ​ជា​ភាសា​កូរ៉េ ហើយ​ចែកចាយ​ដល់​បណ្តា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​កុ​ម្មុយ​និ​ស្ត នាឱកាស​បុណ្យ​កំណើត​របស់លោក គីម​ជុង​អ៊ុន កាលពី​ខែមករា​។ នេះ​បើតាម New Focus International ដែល​បាន​គូសបញ្ជាក់ថា អំណោយ​ដ៏​សំងាត់​នេះ ទើបត្រូវ​បាន​អ្នក​ទទួលខុស​កូរ៉េខាងជើង​មិន​បញ្ចេញ​ឈ្មោះ ធ្វើការ​នៅ​ចិន​បង្ហើប​ឱ្យដឹង និង​ត្រូវបាន​សារព័ត៌មាន​កូរ៉េខាងត្បូង​ចុះផ្សាយ​បន្ត​នៅ​ថ្ងៃ​ពុធ​ទី ១៩​មិថុនា​នេះ​។​
 

តាម​ប្រភព​ដដែល លោក គីម​ជុង​អ៊ុន បាន​បញ្ជា​ឱ្យ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​កូរ៉េខាងជើង​ទាំងអស់ សិក្សា និង​ពិចារណា​ឱ្យបាន​ល្អិតល្អន់ រួច​យកមក​អនុវត្តតាម ក្នុងការ​ដឹកនាំ​ប្រទេស​។ សម្រាប់​លោក គីម​ជុង​អ៊ុន ដែលមាន​ជំនក់​ចិត្ត​សិក្សា​ពី​ប្រវត្តិ​អ៊ី​ត្លែរ តាំងពី​លោក​នៅ​សិក្សា​នៅ​ប្រទេស​ស្វី​ស បាន​លើកឡើងថា អ៊ី​ត្លែរ​អាច​កសាង​អាល្លឺម៉ង់​ឱ្យមាន​មុខមាត់​និង​អំណាច ក្រោយ​បរាជ័យ​ក្នុង​សង្គ្រាមលោក​លើកទីមួយ​បាន ក្នុងពេល​ដ៏​ខ្លី ដូច្នេះ​កូរ៉េខាងជើង​ត្រូវ​ចេះ​ទាញយក​គំរូ​ដ៏​ល្អ​នេះ​។ តួនាទី​ដ៏​សំខាន់​របស់​កីឡា ក្នុង​បង្រួបបង្រួម​ប្រទេស​អាល្លឺម៉ង់ ដែល​ពួក​ណា​ស្ហ៊ី​បាន​រៀប​គម្រោង​ឡើង ជា​ចំណុច​លើកទឹកចិត្ត​ដែល​មេដឹកនាំ​កូរ៉េខាងជើង ត្រូវ​ជំរុញ​ឱ្យ​ពលរដ្ឋ​កូរ៉េខាងជើង​ហ្វឹកហាត់​កាយសម្បទា ធ្វើ​កីឡា​។​
 

សូមបញ្ជាក់ថា “Mein Kampf”  ឬ “​ការប្រយុទ្ធ​របស់ខ្ញុំ​" ត្រូវបាន​សរសេរ​ឡើង​ដោយ​អ៊ី​ត្លែរ ពេល​កំពុង​ជាប់​ឃុំឃាំង ក្នុង​ឆ្នាំ​១៩២៤ ក្រោយ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​។ ខ្លឹមសារ​នៃ​សៀវភៅ​ជាការ​រៀបរាប់​ជីវប្រវត្តិ​ផ្ទាល់​ផង និង​អំពី​មនោគមន៍វិជ្ជា​ហ្វា​ស៊ី​សរ​បស់ Adolf Hitler​ផង​។ ចាប់ពី​ឆ្នាំ​១៩៣៦​មក សៀវភៅ​នេះ​បាន​ក្លាយជា​រង្វាន់​រដ្ឋ​ដល់​រាល់​បណ្តា​គូ​ស្វាមីភរិយា អាល្លឺម៉ង់​ថ្មី​៕

20-13 (4)

 

Leave a Reply

(*) Required, Your email will not be published