អ្នកដឹកនាំ​រឿង “2012” ប្រមូលប្រាក់​វិភាគទាន​ជួយ​ដល់​មូលនិធិ​កុមារ​កម្ពុជា

, , Leave a comment

​លោក Roland Emmerich ដែលជា​អ្នកដឹកនាំ​រឿង “2012” ដ៏​ល្បីល្បាញ បាន​ប្រារព្ធ​ពិធី​មួយ​នៅក្នុង​គេហដ្ឋាន​របស់លោក​ដើម្បី​ប្រមូល​លុយ​ជួយ ដល់​ក្មេងៗ​ក្រីក្រ​របស់​ប្រទេស​កម្ពុជា​កាលពី​យប់​ថ្ងៃ​សៅរ៍​សប្ដាហ៍​កន្លងទៅ​។​ ក្នុងឱកាស​នោះ​មាន​ភ្ញៀវ​សំខាន់ៗ​ព្រមទាំង​អ្នក​ដឹក នាំ​រឿង និង​ផលិតករ​ល្បីៗ​ជាច្រើន​របស់​ហូ​លី​វួ​ដ​បាន​ចូលរួម​ទទួលទាន​អាហារ​ពេល ល្ងាច និង​ពិធី​ដេញថ្លៃ​មួយ​ក្នុង​គោលបំណង​ប្រមូល​លុយ ជិត ១​លាន​ដុល្លារ ដើម្បី​ផ្ដល់​ដល់​លោក Scott Neeson នាយក​ប្រតិបត្តិ​របស់​មូលនិធិ​កុមារ​កម្ពុជា (Cambodia Children’s Fund) យកទៅជួយ​ក្មេងៗ​ក្រីក្រ​កម្ពុជា​។​


 

​លោក Roland Emmerich បាន​គាំទ្រ​ដល់​ការខិតខំ​ប្រឹងប្រែង​រប​ស់លោក​Scott Neeson ចាប់ពី​ការបង្កើត​មូលនិធិ​មួយ​នេះ​ដំបូង​មកម្ល៉េះ​។ កាលពី​ឆ្នាំ​២០០៣ លោក Scott Neeson បានមក​ឃើញ​កន្លែង​ចាក់សំរាម​ស្ទឹងមានជ័យ​របស់​ប្រទេស​កម្ពុជា​ដែល​ធ្វើ ឲ្យ​លោក​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​នៅពេល​ឃើញ​ក្មេងៗ​ជាច្រើន​កំពុង កាយ​សំរាម​នៅ​ទីនោះ​។​ លោក Scott Neeson បាន​និយាយថា វា​ជា​កិត្តិយស​មួយ​ដ៏​អស្ចារ្យ​ដោយមាន​ការចូលរួម​ជួយ​គាំទ្រ​ដល់​ការ ងារ​មួយ​នេះ ហើយ​ការចូលរួមចំណែក​ជួយ​បរិច្ចាគ​ប្រាក់​ដ៏​ច្រើន​ខាងលើ​នឹង​ជួយ សម្រួលការ​លំបាក​ដល់​ក្រុមគ្រួសារ​ក្រីក្រ​កម្ពុជា​៕

"Making A Difference Together" - Cambodian Children's Fund

 

Leave a Reply

(*) Required, Your email will not be published