ឃាត់ខ្លួន​ជនសង្ស័យ ៣ នាក់​ពីបទ​ចរាចរ​សាច់ប្រាក់​ដុល្លារ​ក្លែងក្លាយ​

, , Leave a comment

ខេត្តបាត់ដំបង ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​ស្នងការ​រដ្ឋា​ន នគរបាល​ខេត្តបាត់ដំបង​ក្រោម​បញ្ជា​លោកស្នងការ  ស ថេត ស្នងការ និង​លោក ឡុង ហុក​ម៉េងព្រះរាជ​អ​ជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​ឃាត់ខ្លួន​បុរស​៣​នាក់ ក្នុងនោះ​មាន​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់ ជនជាតិ​វៀតណាម​ម្នាក់ និង​ជនជាតិខ្មែរ​ម្នាក់ ពេល​កំពុង​ធ្វើ​សកម្មភាព​ចរាចរ​ប្រាក់​ដុល្លារ​ក្លែងក្លាយ​ចំនួន​១០​ដុំ កាលពី​វេលា​ម៉ោង​ល្ងាច​និង​១៥​នាទី​រសៀល ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៣ ក្នុង​បន្ទប់​លេខ​៣១៥ ក្នុង​សណ្ឋាគារ​ប្រេ​ស៊ី​ដង់ ឋិត​ក្នុងភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

លោក មៀន ឡាយ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ឲ្យ​ដឹងថា បុរស​សង្ស័យ​ដែល​ឃាត់ខ្លួន​មាន​៣​នាក់​មានឈ្មោះ ទី​១. លី ថៃ​សេង អាយុ​៤៤​ឆ្នាំ ជា​ជនជាតិខ្មែរ មាន​ទីលំនៅ​សង្កាត់​ផ្សា​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ ទី​២.​ឆាន់ វ៉ាន់​ឡុង អាយុ​៤៧​ឆ្នាំ ជា​ជនជាតិ​ម៉ាឡេស៊ី​និង ទី​៣. ហ្វា​ង ចិន​តុង អាយុ​៣២​ឆ្នាំ ជា​ជនជាតិ​វៀតណាម ។ ចំណែក​វត្ថុតាង​ដែល​ដកហូត​មាន ប្រាក់​ដុល្លារ​សរុប​១០​ដុំ ក្នុងនោះ​មាន​ប្រាក់​ក្លែងក្លាយ​១១២​សន្លឹក ប្រាក់​ដុល្លារ​សុទ្ធ​១០០​ដុល្លារ ចំនួន​២០​សន្លឹក និង​ក្រដាសប្រាក់​១​ដុល្លារ ចំនួន​៦៨០​សន្លឹក រួមទាំង​ឯកសារ កាបូប​សំរាប់​ដាក់​សម្ភារ​មួយចំនួនទៀត ។​

លោក មៀន ឡាយ បាន​បញ្ជាក់ថា ការចុះ​បង្ក្រាប​នេះ ដោយសារ​កម្លាំង​រាយការណ៍​មក​ថា មាន​បុរស​៣​នាក់​មាន​ប្រាក់​ច្រើន​បាន​ដើរ​ទិញ​អីវ៉ាន់​តាម​ទីផ្សារ អ្នកលក់​មិន​ទទួលយក​ប្រាក់​ពួគគេ ហេតុនេះ​លោក​បានស្នើ​យោបល់​ទៅ​លោក ស្នង​ការដាក់​កំលាំង​តាមដាន​រហូតដល់​ឃើញជាក់ស្តែង ក៏​ស្នើយោបល់​លោក ឡុ​ក ហុក​ម៉េង ព្រះរាជ​អ​ជ្ញា​រង ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ តែម្តង​។​ ​ជនសង្ស័យ​ទាំង​៣​នាក់​និង​វត្ថុតាង ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តបាត់ដំបង​នៅ​ថ្ងៃ ទី​១៩ ខែមិថុនា ឆ្នាំ​២០១៣ ចាត់ការ​តាម​នីតិវិធី ៕

20-9 (2) 20-9 (1)

 

Leave a Reply

(*) Required, Your email will not be published