នាវា​ដឹកទំនិញ និង​សមាជិក​នាវិក ១៨ នាក់ របស់​ប្រទេស​វៀតណាម​ត្រូវបាន​អាជ្ញាធរ​ហ្វីលីពីន​ចាប់​ឃាត់ខ្លួន​

, , Leave a comment

​ពួក​ឆ្មាំ​សមុទ្រ ហ្វីលីពីន បាន​ឃាត់ទុក​នាវា​ដឹកទំនិញ​មួយគ្រឿង​របស់​វៀតណាម ហើយ​បាន​ចាប់​ឃាត់ខ្លួន​ក្រុម​នាវិក ចំនួន​១៨​នាក់ បន្ទាប់ពី​នាវា​ដែលមាន​ឈ្មោះថា Unicorn Loggerមួយ​នេះ បាន​បើក​ចូលទៅក្នុង​តំបន់ឆ្នេរ​សមុទ្រ​អភិរក្ស របស់ ហ្វីលីពីន ។ នេះ​ផ្អែក​តាម​ការអះអាង​របស់​មន្ត្រី​នាំពាក្យ នៃ​ក្រុម​អ្នកការពារ​តំបន់ឆ្នេរ​សមុទ្រ​របស់​ហ្វីលីពីន កាលពី​ម្សិល​ម៉ិ​ញ​។​
 

ប្រភព​បាន​បន្តទៀតថា នាវា​វៀតណាម ដែល​ត្រូវបាន​ឃាត់ទុក កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​មួយគ្រឿង​នេះ បាន​ប៉ុនប៉ង​ធ្វើដំណើរ​ពី​ប្រទេស​ម៉ាឡេស៊ី ទៅ​ប្រទេស​ជប៉ុន ដោយមាន​ផ្ទុកទំនិញ​សុទ្ធតែ​ឈើ​។​
 

ប្រភព​ដដែល​បាន​បន្ថែមទៀតថា  ក្រុម​នាវិក វៀតណាម ទាំង​១៨​នាក់ ក៏ដូចជា​ម្ចាស់​នាវា នឹងត្រូវ​ទូទាត់​សំណង​លើ​ការខូចខាត ក្នុង​តំបន់​ឆ្នេរសមុទ្រ​អភិរក្ស​របស់​ហ្វីលីពីន ខណៈដែល​ទំហំ​នៃ​ការខូចខាត នឹងត្រូវ​វាយតម្លៃ​តាម​ក្រោយ​។​
 

គួរ​បញ្ជាក់ថា មាន​ផ្កាថ្ម​សមុទ្រ​ចម្រុះ​ពណ៌​ដ៏​ល្អ នៅក្នុង​តំបន់​អភិរក្ស​មួយ​នេះ​។ កន្លងទៅ នាវា​ចិន ក៏​ធ្លាប់ធ្វើ​ឲ្យ​ខូចខាត​ដល់​តំបន់​នេះ​ផងដែរ ក្នុងនោះ មាន​ក៏មាន​ការចាប់ខ្លួន និង​ពិន័យ​ជា​ប្រាក់​ដូចគ្នា​៕

20-7

 

Leave a Reply

(*) Required, Your email will not be published