មនុស្ស​៦៤​នាក់​ នៅ​ឥណ្ឌា បាន​ស្លាប់​​ដោយ​សារ​ជំនន់​ទឹក​ភ្លៀង​​ និង​​ផ្ទះ​សម្បែង​​ជា​ច្រើន​ខ្នង​​ត្រូវ​បាន​បំផ្លិច​បំផ្លាញ

, , Leave a comment

​យ៉ាងហោចណាស់​មាន​មនុស្ស ៦៤​នាក់​បាន​ស្លាប់ ព្រម ទាំង​លំនៅឋាន និង​ផ្លូវថ្នល់​ជាច្រើន​ខ្សែ​ត្រូវបាន​រង​ការបំផ្លិចបំផ្លាញ​យ៉ាង ធ្ងន់ធ្ងរ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ដ៏​ខ្លាំងក្លា​នៃ​ដើមរដូវ​វស្សាឆ្នាំនេះ នៅ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា​។ នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​ពី​ប្រភព​ទីភ្នាក់ងារសារព័ត៌មាន AFP ដែល​បាន​ផ្ដល់ជូន​កាលពី​ម្សិលមិញ​។​
​លំនៅឋាន​៦០០ ខ្នង ផ្លូវថ្នល់​សម្រាប់ធ្វើ​ដំណើ​រ​ភ្ជាប់​ទៅ​តំបន់​នោះ រួមទាំង​ប្រជាពលរដ្ឋ ៧៥០០០​នាក់​ផ្សេងទៀត​ត្រូវបាន​រង​ការបំផ្លិចបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ និង​ត្រូវបាន​ជម្លៀស​ចេញទៅ​ទី​ទូល​មាន​សុវត្ថិភាព​។​
 

ប្រភព ពី​អ្នកនាំពាក្យ​របស់​រដ្ឋ Uttarakhand បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​រាប់រយ​ពាន់​អ្នក​កំពុងតែ​ជាប់គាំង​នៅក្នុង​ទឹកជំនន់ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ដ៏​កំណាច​នេះ​។ អាជ្ញាធរ កំពុងតែ​បញ្ជូន​ក្រុម​អ្នក​ជួយសង្គ្រោះ​ទៅ​ទីនោះ​ហើយ ដែល​ក្នុងនោះ​ឧទ្ធម្ភាគចក្រ​ជាច្រើន​គ្រឿង​កំពុង​បំពេញបេសកកម្ម​ជួយ សង្គ្រោះ​នៅក្នុង​ការផ្ដល់​ស្បៀងអាហារ ជម្រក​ស្នាក់នៅ និង​ថ្នាំសង្កូវ​ដល់​ជនរងគ្រោះ។​


​ទឹកជំនន់​នា​រដូវវស្សា​ឆ្នាំនេះ ត្រូវបាន​រដ្ឋាភិបាលរ​បស់​ខ្លួន​ចាត់ទុកថា គឺជា​គ្រោះមហន្តរាយ​ដ៏​កាច​សាហាវ​បំផុត​មួយ​គួរ​ឲ្យ​កត់សម្គាល់ ដែល​អាច​បង្ក​ផលប៉ះពាល់​ដល់​ការបង្កបង្កើន​ផលរប​ស់​ប្រជាពលរដ្ឋ​ក្នុង ប្រទេស​ដែល​ភាគច្រើន​ជា​ប្រជាពលរដ្ឋ​ក្រីក្រ​។​ ​បើ​យោងតាម​សេចក្ដី រាយការណ៍​របស់​ក្រសួង​ឧតុនិយម​ឥណ្ឌា​បាន​ឲ្យ​ដឹងថា ៦៨% នៃ​ភ្លៀង​ធ្លាក់​នៅ​ដើមរដូវ​វស្សា​ឆ្នាំនេះ​គឺ​បាន​បង្កឡើង​ទៅជា ទឹកជំនន់​ច្រើន​បំផុត​មិន​ធ្លាប់មាន​ពីមុនមក​៕

20-16 (1) 20-16 (2) 20-16 (3) 20-16 (4)

 

Leave a Reply

(*) Required, Your email will not be published