ពួក​មេដឹកនាំ​ប្រទេស​មាន​ឧស្សាហកម្ម​រីកចម្រើន​ទាំង​៨​ក្នុង​ពិភពលោក បាន​ព្រម​ពៀង​គ្នា​ប្រឆាំង​អំពើ​ភេរវកម្ម​

, , Leave a comment

​បណ្តា​មេដឹកនាំ​នៃ​ក្រុម​ប្រទេស​ទាំង​៨ ដែលមាន​ឧស្សាហកម្ម​រីកចម្រើន​លើសគេ​ក្នុង​ពិភពលោក បាន​ស្រប​គំនិត​គ្នា​ថា នឹង​បន្ត​ប្រយុទ្ធប្រឆាំង​ពួក​ភេ​វរ​ករ ខណៈដែល​ពួក​មេដឹកនាំទាំងនោះ ជំរុញ​ឲ្យ​មាន​ជំនួយ​បន្ថែមទៀត សម្រាប់​បណ្តា​ប្រទេស​ក្នុង​ទ្វីបអាហ្វ្រិក ដើម្បី​ជួយ​ឲ្យ​មាន​សន្តិសុខ និង​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​។​
 

គួរ​បញ្ជាក់ថា ប្រទេស​ជា​សមាជិក​G8 ទាំងនេះ រួមមាន សហរដ្ឋអាមេរិក ជប៉ុន បារាំង កាណាដា អាឡឺម៉ង់ អ៊ីតាលី រុស្ស៊ី និង​អង់គ្លេស​។ ការព្រមព្រៀង​គ្នា​បែបនេះ បានកើត​មាន​ក្នុងពេលដែល​បណ្តា​មេដឹកនាំ​ទាំងនោះ ជួបប្រជុំគ្នា​ក្នុងប្រទេស​អៀឡង់​ខាងជើង កាលពី​ម្សិលមិញ ដែល​ត្រូវជា​ថ្ងៃទី​ពីរ​នៃ​កិច្ចប្រជុំ​។​
 

ពួក​មេដឹកនាំ​ទាំងនោះ បាន​ពិភាក្សាគ្នា​អំពី​វិធីសាស្ត្រ​ដែល​ត្រូវ​ប្រើ​សម្រាប់​ប្រយុទ្ធ ប្រឆាំងនឹង​អំពើ​ភេរវកម្ម ដោយ​វិភាគ​លើ​ការវាយប្រហារ​របស់​ពួក​ឧទ្ទាម​ឥស្លាម ទៅលើ​រោងចក្រ​ឧស្ម័ន​ធម្មជាតិ​មួយកន្លែង ក្នុងប្រទេស​អាល់​ហ្សឺ​រី កាលពី​ខែមករា ឆ្នាំ​២០១៣ ។ ជនរងគ្រោះ​ក្នុងពេលនោះ រួមមាន​ទាំង​បុគ្គលិក​ជនជាតិ​ជប៉ុន អង់គ្លេស សហរដ្ឋអាមេរិក និង​បារាំង ទៀតផង​។ គួរ​បញ្ជាក់ថា ក្នុង​កិច្ចប្រជុំ​G8​នេះ ក៏មាន​វត្តមាន​បណ្តា​មេដឹកនាំ អឺរ៉ុប ចូលរួម​ផងដែរ​៕

20-5 (1)

 

Leave a Reply

(*) Required, Your email will not be published