បុរស​ម្នាក់​បាក់ក​ស្លាប់​ភ្លាមៗ ខណៈ​ជិះ​ម៉ូតូ​លឿន​ដូច​ហោះ ឡើង​ទួល​បន្ថយល្បឿន​ប្លោង​ចេញពី​ម៉ូតូ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ដោយសារ​ជិះ​ម៉ូតូ​លឿន​ឡើង​ទួល​បន្ថយល្បឿន​ប្លោង​ដួល នៅលើ​កំណាត់​ផ្លូវ​បេតុង ត្រង់ចំណុច​ម្តុំ​រោងចក្រ​ដំបូល​ខៀវក្នុងភូមិ​ត្រពាំង​ខ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​ម៉ោង ១ និង ៣០ នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៣ ។​

 
​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ឈ្មោះ រ័ត្ន រ៉ុង អាយុ​២៣​ឆ្នាំ មុខរប​ជាជាង​ភ្លើង​ក្នុង​រោងចក្រ មាន​ស្រុកកំណើត​នៅ​ភូមិ​ដូន​លែ​ប ឃុំ​គោក​ព្រីង ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង​។​
 

ប្រភព​ដដែល​បន្តថា មុនពេល​កើតហេតុ​បុរស​ខាងលើ​ជិះ​ម៉ូតូ​C125 ពណ៌​ខ្មៅ សេរី​២០១២ ពាក់​ស្លាក​លេខ ភ្នំពេញ 1BF-1392 តាម​បណ្តោយ​ផ្លូវ​បេតុង ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​យ៉ាង​លឿន លុះ​ទៅដល់​ចំណុចកើតហេតុ ឡើង​ទួល​បន្ថយ​លឿន បណ្តាល​ឲ្យ​អ្នកបើកបរ​ប្លោង​ចេញពី​ម៉ូតូ ធ្លាក់​បាក់ក​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង រីឯ​ម៉ូតូ​ខ្ទាត​ជាង​១០​ម៉ែត្រ​។​ ​ក្រោយពេល​កើតហេតុ សាកសព​និង​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​៕

20-4 (1) 20-4 (2) 20-4 (3) 20-4 (4)

 

Leave a Reply

(*) Required, Your email will not be published