ជិះ​ម៉ូតូ​លឿន​ជ្រុល មិន​ប្រយ័ត្ន​ទៅបុក​ម៉ូតូ​មួយទៀត​រងរបួស​ទាំង​អស់​គ្នា​

, , Leave a comment

​រាជធានី​ភ្នំពេញ​៖ បុរស​៤ នាក់​បាន​រងរបួស​ធ្ងន់ និង​ស្រាល ខណៈដែល​ម៉ូតូ​ទៅបុក​គ្នា​យ៉ាង​ពេញទំហឹង កាលពី​ម៉ោង ២២ និង ៥០ នាទី​យប់ ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ​២០១៣ ត្រង់ចំណុច​ផ្លូវ​លេខ ៣៦៩ ស្ថិតក្នុង​ក្រុម ៩ ភូមិ​ជ្រោយ​បាសាក់ សង្កាត់​ព្រែកប្រារ ខណ្ឌមានជ័យ​។​
 

ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​ម៉ូតូ​គុប​ជ្រុង​ពណ៌​ទឹក​ប៊ិក​មួយគ្រឿង ពាក់​ស្លាក​លេខ​តាកែវ 1D-3364  បើកបរ​ដោយ​បុរស​ម្នាក់ តាម​បណ្តោយ​ផ្លូវ​លេខ ៣៦៩ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​ទៅដល់​ចំណុចកើតហេតុ​ក៏​ជ្រុល​ទៅបុក​ជាមួយនឹង​ម៉ូតូ​ឃ្លី​ក ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AR-១៤៣៨ ជិះ​គ្នា​៣​នាក់​ក្នុងទិសដៅ​ច្រាស​គ្នា បណ្តាល​ឲ្យ​រងរបួស ។​
 

ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវ​រថយន្ត​សង្គ្រោះបន្ទាន់​ដឹក​ទៅ​មន្ទីរពេទ្យបង្អែក​មានជ័យ ចំណែក​ម៉ូតូ​ទាំង ២ គ្រឿង ត្រូវ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ដើម្បី​រង់ចាំ​ដោះស្រាយ​៕

20-2 (1) 20-2 (2) 20-2 (3) 20-2 (4)

 

Leave a Reply

(*) Required, Your email will not be published