​ឃាត់ខ្លួន​ជនបរទេស​​ដែល​​បង្ខាំង​មនុស្ស​ធ្វើ​ទារុណកម្ម​

, , Leave a comment

​ខេត្ត​ព្រះសីហនុ​៖ នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឃាត់ខ្លួន​បុរស​ជនជាតិរ​ស្ស៊ី​២​នាក់ និង​អ៊ុយ​ក្រែ​ន​ម្នាក់ ពីបទ​ឃុំឃាំង​មនុស្ស  និង​ធ្វើ​ទារុណកម្ម​ខុសច្បាប់ នៅក្នុង​ផ្ទះ ស្ថិតនៅ​ភូមិ​៣សង្កាត់​លេខ ៣ ក្រុងព្រះសីហនុ កាលពី​ម៉ោង ២០ យប់ ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៣ ។​


          
​នគរបាល​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ជន​ទាំង​៣​នាក់ ទី​១​ឈ្មោះ SUNDAROY VADYM ជនជាតិ​អ៊ុយ​ក្រែ​ន អាយុ​៣៣​ឆ្នាំ ជា​ម្ចាស់ផ្ទះ  ទី​២​ឈ្មោះ KULLKOV ALEXANDR ជនជាតិ​រុស្ស៊ី អាយុ​២៥​ឆ្នាំ និង​ម្នាក់ទៀត​ជាស​ហការី ជនជាតិ​រុស្ស៊ី​ដែរ​។​
 


​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី តាក វណ្ណ​ថា បាន​រាយការណ៍​ថា ជន​បរេ​ទស​ទាំង ៣ នាក់​នេះ បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ ៤​ករណី ទី​១.​ចាប់​បង្ខាំង​មនុស្ស​ខុសច្បាប់​ក្នុងផ្ទះ ទី​២.​យក​ខ្សែ​ទុយ​យូ​ទឹក​ចង​បិទមាត់ ទី​៣. ដាក់​ច្រវាក់ កជើង កដៃ និង​ទី​៤ បង្អត់អាហារ​ធ្វើ​ទារុណកម្ម​។​
 


​ជនរងគ្រោះ​ឈ្មោះ  មុំ រិទ្ធី អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ ក្រុម​២០ ភូមិ​៣ សង្កាត់​លេខ​៣ ក្រុង​ខេត្ត​ព្រះសីហនុ បាន​ចូលទៅ​ក្នុងផ្ទះ​ដែល​ជនបរទេស​ទាំង​៣​នាក់​ស្នាក់នៅ លូច​ទូរ​សព្ទ័​ដៃ​ម៉ាក​ណូគា​។ ពេលដែល​ជនជាតិ​បរទេស​ទាំង ៣ នាក់​ចាប់បាន ក៏​ធ្វើ​ទារុណកម្ម ដូចជា យក​កន្ត្រៃ​កាត់​ដែក មក​កាត់​មេដៃ​ខាងស្តាំ និង​យក​កាវ​វិទ្យាសាស្ត្រ​ចាក់​លើ​ដៃ​ឲ្យ​ឈឺផ្សារ និង​យក​ច្រ​វ៉ា​ក់ទា​ក់ករ​ដូច​សត្វ​ឆ្កែ យក​បំពង់​ទីប​ជ័រ​ចង​បិទមាត់​មិន​ឲ្យ​និយាយ​កើត ចងដៃ​ទៅក្រោយ និង​ចងជើង​។ ជនបរទេស​ទាំង​៣​នាក់​នោះ ឃុំខ្លួន​ជង​រងគ្រោះ​ចាប់ពី​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៣ រហូតដល់​យប់​ថ្ងៃទី​១៨ ខែមិថុនា ទើប​អាចជួយ​សង្គ្រោះបាន ដោយសារ​នៅពេលនោះ ជនរងគ្រោះ មុំ រិទ្ធី បាន​រើបម្រះ​របូតមាត់ ហើយក​ស្រែក​ឲ្យ​គេ​នៅ​ជិតខាង​ជួយ ។​
 
 
 
​ក្នុង​ហេតុការណ៍​នោះ មានការ​ភ្ញាក់ផ្អើល​ពី​ប្រជាជន​ដែល​រស់នៅ​ជិតខាង បាន​មើលឃើញ​នូវ​សកម្មភាព​អមនុស្សធម៌​របស់​ជន​បរទេស​៣​នាក់ ដែល​បានធ្វើ​ទារុណកម្ម​ទៅលើ​ប្រជាជន​ខ្មែរ​ដូច្នេះ ទើប​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​សមត្ថកិច្ច ដើម្បី​ជួយ​ធ្វើ​អន្តរាគមន៍ បាន​ទាន់ពេលវេលា​។​


 
 
​បច្ចុប្បន្ន​ជន​បទេស​ទាំង​៣ សមត្ថកិច្ច​កំពុងធ្វើការ​សាកសួរ និង​បំពេញ​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់ ។ ចំណែក​ជនរងគ្រោះ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ចំការចេក ក្រុងព្រះសីហនុ ដើម្បី​ព្យាបាល​៕

20-8 (1) 20-8 (2) 20-8 (3) 20-8 (4) 20-8 (5) 20-8 (6) 20-8 (7)

 

Leave a Reply

(*) Required, Your email will not be published