តារា​សម្ញែង​ដើមទ្រូង ឆៃ លីដា​ឡែ​ន ស្ងាត់ៗ ឈាន​ជើង​ចេញពី​សិល្បៈ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បន្ទាប់ពី​តារា​ស្រី​សិច​ស៊ី​សម្បូរ​ដើមទ្រូង​កញ្ញា ឆៃ លីដា​ឡែ​ន ធ្លាប់​ជំពប់​នឹង​រឿង​ស្លៀកពាក់ ភ្លេច​ប្រពៃណី​ខ្មែរលើ​ទឹកដី​អាមេរិក​កាលពី​ជាង ១ ឆ្នាំមុន រហូតមកដល់ពេលបច្ចុប្បន្ន​នេះ​គេ​នៅតែ​សង្កេតឃើញ​សន្ទុះ​កេរ្តិ៍ឈ្មោះ​របស់​នាង​នៅតែ​ដុនដាប ស្ងប់ស្ងាត់​ដដែល រហូត​ធ្វើ​ឲ្យ​តារា​ស្រី​រូបនេះ​សម្រេចចិត្ត​ឈប់​ពី​ការងារ​សិល្បៈ​ដោយសារតែ​នាង​នៅតែ​គ្មាន​ឱកាស​បញ្ចេញ​មុខមាត់​នៅលើ​កញ្ចក់​ទូរទស្សន៍​ដូចពេលមុន​នោះទេ​។​

 

បើតាម​ប្រភពពី​អ្នកសិល្បៈ​នៅ​ជិត​ខ្លួន​តារា​សម្បូរ​ដើមទ្រូង​កញ្ញា ឆៃ លីដា​ឡែ​ន ពេលនេះ​ផ្អាក​ពី​សិល្បៈ​ទាំងស្រុង​ហើយ​ដោយសារតែ​រហូតមក​ដល់ពេល​នេះហើយ នាង​នៅតែ​គ្មាន​ឱកាស​កសាង​កេរ្តិ៍ឈ្មោះ​ឲ្យ​លេចអណ្តែត​ឡើង​ខ្ពស់​ដូចពេលមុន​នេះ​ទេ អស់​រយៈពេល​ជាង ១ ឆ្នាំ​ហើយ​ដែល​នាង​ត្រឡប់​មកពី​សម្តែង​នៅ​អាមេរិក​វិញ ដោយ​នាង​បាត់​ឱកាស​ឡើងលើ​កញ្ចក់​ទូរទស្សន៍ ដោយ​ខាង​ស្ថានីយទូរទស្សន៍ មិន​អញ្ជើញ​នាង​ឡើង​កម្មវិធី​ឡើយ នេះហើយ​ជាដើម​ហេតុដែល​ធ្វើ​ឲ្យ​នាង​សម្រេចចិត្ត​បោះបង់​អាជីព​នេះ​ចោល​ដោយ​គ្មាន​ស្តាយស្រណោះ​ទេ​។​
​ប្រភព​ដដែល​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​បន្ថែមទៀតថា ទោះបីជា​ពេលនេះ ឆៃ លីដា​ឡែ​ន មិនបាន​ចូលប្រឡូក ក្នុង​សិល្បៈ​ដោយ​ចំហរ​ដូច​មុន​ក៏ពិតមែន​តែ​នាង នៅតែ​បន្ត​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ដោយ​ប្រយោល គឺ​ការ​ច្រៀង​នៅ​ខន​សឺត តាម​ខេត្ត​ដែលមាន​ទស្សនិកជន​មួយចំនួន នៅតែ​បន្ត​គាំទ្រ​នាង​ដដែល​ទោះជា​មាន​មហាជន មួយចំនួន​ហាក់​នៅតែ​ខឹងសម្បារ​នាង​ដោយសារតែ​កំហុស​អ​ចេតនា​នោះ​ក៏ដោយ​។​

 


​សម្រស់​បុប្ផា​រីកសាយ​ភាយ​លើ​ទឹកដី​ខេត្តបាត់ដំបង កញ្ញា ឆៃ លីដា​ឡែ​ន បាន​បញ្ចេញ​ភាព​សិច​ស៊ី​ហួស​ដែន​កំណត់​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយចំនួន​មានការ​ខឹងសម្បារ ទៅលើ​នាង​ខណៈដែល​នាង​នៅ​សម្តែង​នៅលើ​ទឹកដី​អាមេរិក ហើយ​ក្រោយពី​នាង​បាន​ត្រឡប់​មកដល់​ស្រុកកំណើត​វិញ នាង​ក៏ត្រូវ​បាន​ខាង​ស្ថានីយទូរទស្សន៍​ផ្អាក​ឈប់​អញ្ជើញ​ឡើង​ទូរទស្សន៍​រហូតដល់​ប​ច្ចុ​ប្បន្ន​នេះ​។ ទោះជា​យ៉ាងណា​នាង​ក៏បាន​ចេញមុខ​សុំទោស​ជា​សាធារណៈ ដល់​ប្រជាពលរដ្ឋ​ទៅលើ​កំហុស​អ​ចេតនា​របស់​នាង​ជា​ច្រើនដង​រួចមកហើយ តែ​លទ្ធផល​កំហុស​ដែល​នាង​ធ្វើ​ខុស​មួយពេល​បែរជា​ត្រូវគេ​ថ្កោលទោស​អស់​រយៈពេល​ជាង ១ ឆ្នាំ​ហើយ ដល់​ថ្នាក់​ធ្វើ​ឲ្យ​តារា​ស្រី​រូបនេះ​អស់​ការអត់ធ្មត់​លែង​ខាំ​ម៉ាត់ សង្កត់ចិត្ត​តទៅទៀត ដោយ​សម្រេចចិត្ត​ដើរចេញ​ពី​សិល្បៈ​៕

19-10 (1) 19-10 (2) 19-10 (3)

 

Leave a Reply

(*) Required, Your email will not be published