បើករថយន្ត​កា​ម៉ា​រី​បា​ឡែ​ន​ជាន់​ហ្វ្រាំង​មិនទាន់ បុក​ពីក្រោយ​រថយន្ត​CRV បណ្តាល​ឲ្យ​ខូចខាត​ទាំងសងខាង​

, , Leave a comment

​រាជធានី​ភ្នំពេញ​៖ បុរស​ម្នាក់​បើករថយន្ត​កា​ម៉ា​រី​បា​ឡែ​ន ទៅបុក​ពីក្រោយ រថយន្ត CRV បណ្តាល​ឲ្យ​មានការ​ខូចខាត​ទាំងសងខាង កាលពី​ម៉ោង​២០​និង​៣០​នាទី​យប់ ថ្ងៃទី​១៧ខែមិថុនា ឆ្នាំ​២០១៣ នៅត្រង់​មហាវិថី​កម្ពុជា​ក្រោម ប្រសព្វ​នឹង​ផ្លូវ​លេខ​២៣៣ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌទួលគោក​។​
 

តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​ម៉ាក​CRV ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​2D-9562 បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត តាម​បណ្តោយ​មហាវិថី​កម្ពុជា​ក្រោម លុះ​មកដល់​ចំណុចប្រសព្វ​នឹង​ផ្លូវ​២៣៣ ស្រាប់តែ​វាក់​នឹង​ម៉ូតូ​នៅ​ពីមុខ​ក៏​ជាន់​ហ្វ្រាំង បណ្តាល​ឲ្យ​រថយន្ត​កា​ម៉ា​រី​បា​ឡែ​ន ពណ៌​ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ​2P-2582 បើក​ដោយ​បុរស់​វ័យ​ជាង​៣០​ឆ្នាំ ដែល​បើក​ពីក្រោយ ជា​នើ​ហ្វ្រាំង​មិនទាន់​ក៏បាន​បុក​ចំ​ពី​ខាងក្រោយ​តែម្តង ប៉ុន្តែ​មិន​បណ្តាល​ឲ្យ​នរណាម្នាក់​រងរបួស​នោះទេ​។​ ​ក្រោយពេល​កើតហេតុ សមត្ថកិច្ច ក៏បាន​ចុះ​មកដល់​កន្លែងកើតហេតុ ហើយ​ជួយ​សម្រួល​ដល់​អ្នកបើក​បររថ​យន្ត​ទាំង​២​គ្រឿង ដើម្បី​បញ្ចប់រឿង​៕

19-9 (1) 19-9 (2) 19-9 (3)

 

Leave a Reply

(*) Required, Your email will not be published