មន្ត្រីជាន់ខ្ពស់​របស់​ចិន និង​សម​ភាគី​កូរ៉េខាងជើង ជួបពិភាក្សា​គ្នា​អំពី​បញ្ហា​នុយក្លេអ៊ែរ

, , Leave a comment

មន្ត្រី​នាំពាក្យ​ក្រសួងការបរទេស​រប​ស់​ចិន បាន​និយាយថា អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន គឺ​លោក Zhang Yesui នឹង​ជួប​អនុរដ្ឋមន្ត្រី​ការបរទេស​ទី​១​របស់ កូរ៉េខាងជើង គឺលោក Kim Kye Gwan ក្នុង​ក្រុង​ប៉េកាំង ។​ ព័ត៌មាន​ស្តីពី​ការជួបគ្នា​នេះ ត្រូវបាន​ធ្វើឡើង​មួយថ្ងៃ បន្ទាប់ពី​កូរ៉េខាងជើង បានប្រកាសថា ខ្លួន​បានស្នើ​សុំ​ជួប​កម្រិត​ខ្ពស់​ជាមួយ​ភាគី​សហរដ្ឋអាមេរិក​។​


 
​គេ​រំពឹងថា ភាគី​ចិន នឹង​ប្រាប់​ភាគី​កូរ៉េខាងជើង​ថា មេដឹកនាំ​ចិន និង​សហរដ្ឋអាមេរិក​បាន​អះអាង​ជាថ្មី ក្នុង​កិច្ចប្រជុំ​នេះ​ថា កូរ៉េខាងជើង ត្រូវ​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​។​ ​ប្រទេស​ចិន ទំនងជា​ចង់​ឲ្យ​មាន​កិច្ចពិភាក្សា​៦​ភាគី ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ កូរ៉េខាងជើង​ឡើងវិញ​។ ក្រុម​អ្នក​អង្កេត​ការ​បាន​ឲ្យ​ដឹងថា ប្រទេស​ចិន កំពុង​ព្យាយាម​ផ្លាស់ប្តូរ​គំនិត​ដែលថា ខ្លួន​ជា​អ្នក​នៅ​ពីក្រោយ​កូរ៉េខាងជើង​៕

19-8 (1)

 

Leave a Reply

(*) Required, Your email will not be published