លោក អូ​បា​ម៉ា និង​លោក ពូ​ទីន និយាយ​មិនត្រូវ​គ្នា លើ​បញ្ហា​ប្រទេស ស៊ី​រី​

, , Leave a comment

​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា និង​ប្រធានាធិបតី​នៃ​ប្រទេស​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ខ្វែងគំនិត​គ្នា​លើ​បញ្ហា​ស៊ី​រី ក្នុងពេល​ជួបគ្នា​ផ្ទាល់ នៅក្រៅ​កិច្ចប្រជុំ​កំពូល​G8 ក្នុងប្រទេស អៀឡង់​ខាងជើង ​។​ ​យ៉ាងណាក៏ដោយ មេដឹកនាំ​ទាំងពីរ​បាន​និយាយថា សហរដ្ឋអាមេរិក និង រុស្ស៊ី សុទ្ធតែ​មានគំនិត​បញ្ច​ប់​អំពើហិង្សា​ក្នុងប្រទេស ស៊ី​រី​។ ពួកលោក​បាន​និយាយថា ពួកគាត់​មាន​ទស្សន​ផ្សេងគ្នា​លើ​បញ្ហា ស៊ី​រី ប៉ុន្តែ​នឹងធ្វើ​ការរួម​គ្នា​ដើម្បី​ជំរុញ​ឲ្យ​ភាគី​មាន​វិវាទ​នៅ​ប្រទេស ស៊ី​រី ចូលរួម​កិច្ចប្រជុំ​ស្វែងរក​សន្តិភាព​។​


 
​គួរ​បញ្ជាក់ថា រុស្ស៊ី បាន​ដឹក​ជ​ញ្ចូ​ន​អាវុធ​ចូលទៅ​ក្នុងប្រទេស ស៊ី​រី អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។ ប្រទេស​នេះ​ថែមទាំង​មាន​ផែនការ​ប​ញ្ចូ​ន​ប្រព័ន្ធ​មី​ស៊ី​ល​ដើម្បី​ជួយ​ដល់ រដ្ឋាភិបាល​ស៊ី​រី ដែល​ដឹកនាំ​ដោយ​ប្រធានាធិបតី បា​សា អាល់ អាសាត ទៀតផង​។ ដោយឡែក សហរដ្ឋអាមេរិក​បាន​ប្រកាស​ផ្តល់ជំនួយ​សម្រាប់​ក្រុមប្រឆាំង​រដ្ឋាភិបាល​ស៊ី រី​។​ កាលពី​សប្តាហ៍​មុន មន្ត្រី​រដ្ឋាភិបាល​អាមេរិក​ម្នាក់​បាន​និយាយថា អាមេរិក នឹង​ប​ញ្ចូ​ន​អាវុធ​ទៅ​ជួយ​ពួក​ប្រឆាំង​នៅ ស៊ី​រី បន្ទាប់ពី​កំណត់​ដឹង​ច្បាស់​ថា រដ្ឋាភិបាល ស៊ី​រី បាន​ប្រើប្រាស់​អាវុធ​គីមី​បង្ក្រាប​ប្រជាជន​ខ្លួនឯង​នោះ។​ គួររម្លឹកថា ថ្មីៗ​នេះ របាយការណ៍​មួយ​របស់​អង្គការសហប្រជាជាតិ​បាន​ឲ្យ​ដឹងថា មាន​មនុស្ស​ច្រើនជាង ៩៣០០០​នាក់ បាន​ស្លាប់​នៅ​ស៊ី​រី បន្ទាប់ពី​កើតមាន​ការបះបោរ​ប្រឆាំង​រដ្ឋាភិបាល​កាលពី​ខែមីនា ឆ្នាំ​២០១១​មក​៕

19-6 (1)13

 

Leave a Reply

(*) Required, Your email will not be published