ស្រវឹង​ជោក បើករថយន្ត​CRV ទៅបុក​ម៉ូតូ​ស្មាស​រ៉េ​វ៉ូ​ពេញទំហឹង បណ្តាល​ឲ្យ​បុរស​ម្នាក់​របួសធ្ងន់​

, , Leave a comment

​រាជធានី​ភ្នំពេញ​៖ បុរស​ម្នាក់​ស្រវឹង​ជោក បើករថយន្ត​CRV បោះពួយ​ទៅបុក​ម៉ូតូ​ស្មាស​រេ​វ៉ូ​ពេញទំហឹង បណ្តាល​ឲ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់ ។ ហេតុការណ៍​នេះ កើតឡើង​នៅ​ម៉ោង​១​និង​៤០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៣ នៅ​ជិត​ស្តា​ត​ចាស់ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ។​


 
​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​CRV ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2P-2309 បើកបរ​ដោយ​បុរស​ម្នាក់ ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ជោក បើក​តាម​បណ្តោយ​ផ្លូវ​លេខ​៧០ ក្នុងទិសដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​យ៉ាង​លឿន លុះដល់​ចំណុចកើតហេតុ ស្រាប់តែ​រេ​ចង្កូត​ទៅបុក​ម៉ូតូ​ស្មាស​រេ​វ៉ូ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1AF-0661 ដែល​បើក​បញ្ច្រាសទិស​គ្នា បណ្តាល​ឲ្យ​បុរស​ជា​ម្ចាស់​ម៉ូតូ​រងរបួស​ធ្ងន់ ចំណែក ម៉ូតូ​រង​ការខូចខាត​ទាំងស្រុង ហើយ​រថយន្ត​បាន​ព្យាយាម​បើក​រត់ តែដោយសារ​រថយន្តរ​ង​ការខូចខាត​ផ្នែក​ខាងមុខ​ទាំងស្រុង ទើប​រថយន្ត​មិនអាច​បើក​ទៅមុខ​បាន ។​


 
​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ។ ចំណែក​រថយន្ត​បង្ក និង​ម៉ូតូ​របស់​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ ចុះមក​វាស់វែង យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ៕

19-4

 

Leave a Reply

(*) Required, Your email will not be published