ស្រវឹងស្រា បើកឡាន​បុក​រឺ​ម៉ក​ពីក្រោយ ផ្ងារជើង​ខ្លួនឯង​

, , Leave a comment

​រាជធានី​ភ្នំពេញ​៖ បរទេស​ស្រវឹងស្រា បើកឡាន​បុក​រឺ​ម៉ក​ពីក្រោយ ផ្ងារជើង​ខ្លួនឯង នា​ម៉ោង​២ និង​១៥​នាទី​ទៀបភ្លឺ ថ្ងៃទី​១៨ ខែមិថុនា នៅលើ​កំណាត់​ផ្លូវ​ព្រះមុនីវង្ស ក្នុង​សង្កាត់​ផ្សារ​ថ្មី​២ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។​
 

​ជនបរទេស​នោះ​គឺ ជា​ជន​ជាតិចិន មាន​គ្នា​បីនាក់ ស្រវឹងស្រា​ជោគជាំ បាន​បើករថយន្ត​ទៅបុក ពីក្រោយ​រ៉ឺម៉ក​លក់​ភេសជ្ជៈ បណ្ដាល​ឲ្យ​ក្រឡាប់​ផ្ងារ​កង់​ឡើងលើ និង​ធ្វើ​ឲ្យ​ខូចខាត​ស្ទើរ​ទាំងស្រុង។ បុរស​ម្ចាស់​រ៉ឺម៉ក ទទួលរង​របួសស្រាល​ក្នុង​ហេតុការណ៍​នេះ​។​
 

សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​វ័យ ចំណាស់​ម្នាក់​ជិះ​ម៉ូតូ​រ៉ឺម៉ក​លក់​ភេ​ជ្ជះ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ពេលមកដល់​ចំណុច​មុខ​ស​ណ្ឋ​គា​រស​ក៏ត្រូវ​រថយន្ត ម៉ាក​កាមរី​ពណ៌​ស្លៃ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 2A-1490 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​៣​នាក់​ក្នុងស្ថានភាព ស្រវឹងស្រា ជោគជាំ តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ស្របគ្នា បណ្ដាល​រថយន្ត​រេ​ចង្កូត​បុក​ម៉ូតូ​រ៉ឺម៉ក​យ៉ាង​ពេញទំហឹង ធ្វើ​ឲ្យ​ក្រឡាប់​ផ្ងា​ជើង​តែម្តង រង​កា​ខូចខាត​សម្ភារៈ​ស្ទើ​ទាំងស្រុង​។​
 

សាក្សី​ដដែល​បន្តថា ក្រោយពេល​កើតហេតុ​ជនជាតិ​ចិន​ទាំង​បីនាក់ បាន​ចុះ​ពីលើ រថយន្ត​ទៅរក​រឿង​ម្ចាស់​ម៉ូតូ​រ៉ឺម៉ក ថែមទាំង​និយាយថា ខ្លួនគេ មិនបាន​ខុស​នោះឡើយ​ថែម ទាំង​ស្រែក​ឡូឡា​ទៀតផង​។ បច្ចុប្បន្ន​រថយន្ត​និង​ម៉ូតូ​រ៉ឺម៉ក​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ចុះ ធ្វើការ​វាស់វែង និង យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​ដើម្បី​រងចាំ​ធ្វើការ​ដោះស្រាយ ៕

19-3

 

Leave a Reply

(*) Required, Your email will not be published