ជិះ​ម៉ូតូ​ចេញ​ឆក់​កាបូប​មិនបាន​សម្រេច​ជាប់​ខ្នោះ​របស់​សមត្ថកិច្ច​

, , Leave a comment

​រាជធានី​ភ្នំពេញ​៖ ចោរ​២​នាក់​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់​មិនបាន​សម្រេច ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់ កាលពី​ម៉ោង​០០​និង​៣០​នាទី​រំលងអធ្រាត្រ ឈានចូល ថ្ងៃទី​១៨ ខែមិថុនាឆ្នាំ​២០១៣ នៅលើ​កំណាត់​ផ្លូវ​លេខ​៥៩៨ ស្ថិតក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក​។​
          

ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនសង្ស័យ​ទាំង​២​នាក់​នេះ ជិះ​ម៉ូតូ​សង់​សេរី​ចាស់ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ តាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨ លុះ​ទៅដល់​ចំណុចកើតហេតុ ក៏បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់ ដែល​កំពុង​ជិះ​ម៉ូតូឌុប ប៉ុន្តែ​មិនបាន​សម្រេច បណ្ដាល​ឲ្យ​ស្ត្រី​រូបនោះ​ថ្លា​ក់​ពីលើ​ម៉ូតូ​រងរបួស​។​
 
​ក្រោយ​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​ទាំង​២​នាក់​បាន​រត់គេចខ្លួន​បាត់ ប្រមាណ​ជា​២០​នាទី​ក្រោយ ទើប​សមត្ថកិច្ច​ចាប់បាន​។​ ​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ សមត្ថកិច្ច​បានធ្វើការ​សាកសួរ ហើយ​កសាង​សំណុំរឿង បញ្ជូនទៅ​ទៅ​តុលាការ​៕

19-2 (1) 19-2 (2) 19-2 (3) 19-2 (4)

 

Leave a Reply

(*) Required, Your email will not be published