ស្រវឹង​បើករថយន្ត​ទៅបុក​រថយន្ត​ដែល​គេ​ចត​នៅលើ​ចិញ្ចើមផ្លូវ ហើយ​រក​វាយ​ម្ចាស់​រថយន្ត​ទៀត​

, , Leave a comment

​រាជធានី​ភ្នំពេញ​៖ យុវជន​មួយក្រុម​ស្រវឹង​ជោក​បើករថយន្ត​ប្រូស​យ៉ាង​លឿន ជ្រុល​ទៅបុក​រថយន្ត​លុច​ស្សីស ៤៧០ ដែល ចត​នៅលើ​ចិញ្ចើមផ្លូវ ហើយ​រក​វាយ​ម្ចាស់​គេ​ទៀត ។ហេតុការណ៍​នេះ កើតឡើង​នៅ​ម៉ោង​២២​និង​៤៥​នាទី​យប់ ត្រង់​ផ្លូវ​លេខ​២២២​ប្រសព្វ​នឹង​ផ្លូវ​ត្រសក់ផ្អែម (​លេខ​៦៣) ឋិត​ក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ​។​
 
​តាម​ប្រភពព័ត៌មាន​ពី​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ម៉ាក​ប្រូស ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ ភ្នំពេញ 2R-0984 បើក​ក្នុងទិសដៅ​ពី​លិចទៅ​កើត​យ៉ាង​លឿន តាម​បណ្តោយ​ផ្លូវ​លេខ ២២២ លុះ​ទៅដល់​ចំណុចកើតហេតុ​ក៏​ជ្រុល​ចង្កូត​ទៅបុក​គូថ​រថយន្ត​លុច​ស្សីស ៤៧០ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2D-7689 ដែល​ចត​នៅលើ​ចិញ្ចើមផ្លូវ។​
 
​ក្រោយពេល​កើតហេតុ ក្រុម​ជនបង្ក​បាន​ចុះ​មករក​វាយ​ម្ចាស់​រថយន្ត​លុច​ស្សីស​៤៧០ ធ្វើ​ឲ្យ​មាន​ភាពអនាធិបតេយ្យ មួយស្របក់​ក្រោយ​ក៏មាន​ការសម្របសម្រួល ហើយ​ម្ចាស់​រថយន្ត​រងគ្រោះ​បាន​ទារ​សំណង​៣០០​ដុល្លារ ប៉ុន្តែ​ត្រូវ​ភាគី​បង្ក​បដិសេធន៍ ព្រម​សង​តែ​៥០​ដុល្លារ ហើយ​មិនត្រូវ​គ្នា​ភាគី​បង្ក​បាន​ឡើង​ជិះ​រថយន្ត​មួយគ្រឿង​ទៀ​តទៅ​បាត់ ដោយ​ទុក​រថយន្ត​ចោល ឲ្យ​សមត្ថកិច្ច​ជា​អ្នកធ្វើ​ការដោះស្រាយ​។ បច្ចុប្បន្ន​រថយន្ត​ទាំងពីរ​ត្រូវបាន​នគរបាល​ការិយាល័យ​ចរាចរណ៍​ជើងគោក យកទៅ​រក្សាទុក​រង់ចាំ​ការដោះស្រាយ​ជា​ក្រោយ​៕

19-1

 

Leave a Reply

(*) Required, Your email will not be published