ព្រះសង្ឃ ថៃ រង​ការ​រិះគន់ថា ប្រើប្រាស់​សម្ភារៈ​ទំនើបៗ និង​ស៊ី​វិ​ល័យ​

, , Leave a comment

​ការិយាល័យ​ជាតិ​នៃ​ព្រះពុទ្ធសាសនា ក្នុងប្រទេស ថៃ បាន​ទទួលរង​ការរិះគន់​ជាច្រើន ចំពោះ​ទង្វើ​របស់​ក្រុម​ព្រះសង្ឃ ដែល​ប្រើប្រាស់​រថយន្ត​ទំនើបៗ និង​សម្ភារៈ​ស៊ី​វិ​ល័យព្រមទាំង​ទាន់សម័យ ស្រប​ពេលដែល​ព្រះសង្ឃ​ទាំងនេះ​ត្រូវបាន​កំណត់​ឲ្យ​រស់នៅក្នុង​សភាព ស្ងប់ស្ងាត់ និង​សាមញ្ញ​។ នេះ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​របស់ ថៃ កាលពី​ម្សិលមិញ​។​
 
​លោក Nopparat Benjawatananun ដែលជា​ប្រធានការិយាល័យ​ជាតិ​នៃ​ព្រះពុទ្ធសាសនា​របស់​ថៃ បាន​និយាយ កាលពី​ម្សិលមិញ​ថា មហាជន​ជាច្រើន​នាក់​បាន​សំដែង​នូវ​ការមិន​ពេញចិត្ត​ចំពោះ​ទង្វើ​របស់​ក្រុម ព្រះសង្ឃ​ទាំងនោះ ដែល​អាច​ប៉ះពាល់​ដល់​សាសនា ហើយ​ប្រឆាំងនឹង​បទបញ្ជា​សាសនា​ទៀតផង​។​
 
​ថ្មីៗ​នេះ មាន​រូបភាព​វីដេអូ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ តាម​រយៈពេល​គេហទំព័រ Youtube ដែល​បានបង្ហាញ​អំពី​សកម្មភាព​របស់​ព្រះសង្ឃ ធ្វើដំណើរ​លើ​យន្តហោះ​ឯកជន​មួយគ្រឿង​។ ក្នុង​ខ្សែរ​វីដេអូ​នោះ មាន​ក្រុម​ព្រះសង្ឃ​ដែល​បាន​ពាក់​វែ​នតា​ពណ៌​ខ្មៅ និង​កាស​ដាក់​លើ​ត្រចៀក​សេរី​ថ្មី ព្រមទាំង​មាន​សម្ភារៈប្រើប្រាស់​ទំនើបៗ​មួយចំនួនទៀត ក្នុងនោះ រួមមាន​ទាំង​កាបូ​ដៃ​ម៉ាក Louis Vuitton ទៀតផង​។​
 
​ទាក់ទិន​នឹង​រឿងនេះ លោក Benjawatananun បាន​និយាយថា រូបលោក​បាន​ប្រាប់​ឲ្យ​ក្រុមមន្ត្រី​ឃ្លាំមើល​ទង្វើ​របស់​ក្រុម​ព្រះសង្ឃ ទាំងនោះ ហើយ​ប្រសិនបើ​បំពាន​លើ​ទ​ប​បញ្ជា​របស់​សាសនា​នោះ ព្រះសង្ឃ​ទាំងនោះ​នឹងត្រូវ​បានដាក់​ពិន័យ​។ លោក Benjawatananun បាន​បន្ថែមទៀតថា មានការ​រិះគន់​ជាច្រើន​ចំពោះ​ព្រះសង្ឃ ដែលមាន​រថយន្ត​សេរី​ទំនើប និង​របស់របរ​ប្រើប្រាស់​ទំនើបៗ​ក្នុង​វត្ត​ផងដែរ​។ លោក​បាន​អះអាងថា វា​មិន​សមរម្យ​ទេ ក្នុង​ការដែល​ព្រះសង្ឃ​មាន​រថយន្ត​ទំនើបៗ​ទាំងនោះ បើទោះបីជា​រថយន្ត​ទាំងនោះ​ត្រូវបាន​ប្រគេន​ពី​ប្រស​ក់​ក៏ដោយ​។ យ៉ាងណាក៏ដោយ លោក​មិន​បញ្ជាក់​អំពី​ឈ្មោះ​វត្ត​ណាខ្លះ​ឲ្យ​ពិតប្រាកដ​ទេ​៕

5 (1)

 

Leave a Reply

(*) Required, Your email will not be published