ក្រុម​សកម្មជន​ពាក់​ស្រោម​មុខ​ស បន្តធ្វើ​បាតុកម្ម​ប្រឆាំង​រាជរដ្ឋាភិបាល នៅ​ទូទាំងប្រទេស​ថៃ​

, , Leave a comment

​ពួក​សកម្មជន​ពាក់​ស្រោម​មុខ​សបាន​បន្តធ្វើ​បាតុកម្ម​ប្រចាំ​សប្តាហ៍​ទី​៣ របស់ខ្លួន កាលពី​ថ្ងៃអាទិត្យ ដើម្បី​ប្រឆាំងនឹង​រាជរដ្ឋាភិបាល​ថៃ​។ ក្រុមបាតុករ​ដែល​គេ​ស្គាល់​ថាV for Thailand មួយ​នេះ​បានធ្វើ​សកម្មភាព​នេះ នៅក្នុង​តំបន់​នានា ទូទាំងប្រទេស ថៃ​។​
 

នៅ​បាងកក ពួក​សកម្មជន​ពាក់​ស្រោម​មុខ​ស ១០០០​នាក់ បាន​ជួបជុំ​នៅ​ផ្សារ Central World ។ នគរបាល​ប្រមាណ ១០០០​នាក់ ត្រូវបាន​ដាក់ពង្រាយ ស្របពេល​ដែល​ពួក​អាវ​ក្រហម​បាន​ជួបជុំគ្នា ដើម្បី​បង្ហាញ​ការគាំទ្រ​ចំពោះ​រាជរដ្ឋាភិបាល​ថៃ​។ ក្រៅពី​ប្រឆាំង​រាជរដ្ឋាភិបាល ពួក​សកម្មជន​ពាក់​ស្រោម​មុខ​ស ក៏បាន​ប្រឆាំងនឹង​ភាព​អសកម្ម​របស់​នគរបាល​ថៃ​ដែល​មិនអាច​ទប់ស្កាត់​ពួក​អាវ ក្រហម​ដែល​បាន​ប្រើប្រាស់​អំពើហិង្សា​ទៅលើ​ពួកគេ​នៅ​ក្រុង​ឈៀង​ម៉ៃ កាលពី​សប្តាហ៍​មុន ទៀតផង​។​
 

ពួក​បាតុករ​ពាក់​ស្រោម​មុខ​សបាន​ស្រែក​ពាក្យស្លោក​ថា​"​ពួក​បាវបំរើ ថាក់ស៊ីន ចេញទៅ​" ក្នុងពេលដែល​ពួកគេ​ដើរកាត់​ទីស្នាក់ការ​នគ​របាល​។ ពួក​សកម្មជន​អាវ​ក្រហម​ប្រមាណ​៥០​នាក់ បាន​ជួបជុំ​នៅ​ជិត​នោះដែរ តែ​មិនមាន​របាយការណ៍​អំពី​ការប៉ះទង្គិច​រវាង​ក្រុម​ទាំងពីរ ដូច​កាលពី​សប្តាហ៍​មុន​ទេ​។ ពួក​អាវ​ក្រហម​ជួបជុំគ្នា ដើម្បី​គាំទ្រ​រាជរដ្ឋាភិបាល​របស់លោក​ស្រី យី​ង​ឡាក់ ហើយ​រិះគន់​ក្រុម​ស្រោម​មុខ​ស និង​គណបក្ស​ប្រជាធិបតេយ្យ ជា​បក្សប្រឆាំង​៕

4

 

Leave a Reply

(*) Required, Your email will not be published