ម៉ូតូ​វីវ៉ា បុក​ម៉ូតូ​សេ ១២៥ របួសធ្ងន់​ស្រាល ២ នាក់​

, , Leave a comment

រាជធានី​ភ្នំពេញ ៖ មនុស្ស ២ នាក់ ត្រូវបាន​រងរបួស​ធ្ងន់​ធ្ង​រ ដោយសារ​រូបគេ​បាន​ជិះ​ម៉ូតូ​វីវ៉ា ឆ្លងផ្លូវ ព្រះ​នរោត្តម ហើយ​ត្រូវ​ម៉ូតូ​សេ​១២៥ បើក​បុក​យ៉ាង​ពេញទំហឹង​កាលពី​វេលា​ម៉ោង០០ នឹង ៣០ នាទី​យប់​ឈានចូល​ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០១៣ ស្ថិត​នៅមុខ​វត្ត​ថា​ន់ ផ្លូវ​ព្រះ​នរោត្តម ក្នុង​សង្កាត់​បឹង​កេងកង​ទី ១ ខណ្ឌចំការមន​។​


 
 ប្រ​ភ​ព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា នៅពេល​មាន​ហេតុការណ៍​ខាងលើនេះ​គេ​សង្កេតឃើញ​យុវជន​ម្នាក់ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាកវីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ស្វាយរៀង 1B 1365 ធ្វើដំណើរ​\ ក្នុងទិសដៅ​ពី​លិចទៅ​កើត​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ដោយបាន​ជិះ​យ៉ាង​លឿន​បញ្ច្រាសទិស គ្នា​ជាមួយ ម៉ូតូ​សេ ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំបេញ​1AQ 7530 ដែល​កំពុង​ជិះ​បញ្ច្រាសទិស​គ្នា​នោះបាន​ជ្រុល​បុក​គ្នា ចំ​ពីមុខ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​ទាំងពីរ​គ្រឿង ត្រូវ​ដួល​បោក​ក្បាល​នឹង​ថ្នល់​រងរបួស​ធ្ងន់ធ្ងរ ដឹកបញ្ជូន​ទោស​ង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។ ចំណែក​ម៉ូតូ​ទាំងពីរ​គ្រឿង​ត្រូវ​នូវ​ការខូចខាត​ទាំងសងខាង ។​


 
 បន្ទាប់ពី​កើតហេតុ​ម៉ូតូ​ទាំងពីរ​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​ជំនាញ សហការ​ជាមួយ​ស​នគរបាល​មូលដ្ឋាន​ចុះ វាស់វែង​អូស​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។ អត្ត​ស​ញ្ញណ​របស់​ម្ចាស់​ម៉ូតូ​ទាំងពីរ​គ្រឿង​ខាងលើនេះ​សមត្ថកិច្ច​នៅ មិនទាន់​អាច​បញ្ជាក់បាន​នៅឡើយ​ទេ ព្រោះ​ស្ថិតក្នុង​ការសួរនាំ ៕​

19 (1) 19 (2) 19 (3)

 

Leave a Reply

(*) Required, Your email will not be published