ជនសង្ស័យ​៤​នាក់ ត្រូវ​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​ការជួញដូរ​ថ្នាំញៀន​

, , Leave a comment

រាជធានី​ភ្នំពេញ ៖ កងកម្លាំង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ចាប់​ឃាត់ខ្លួន បាន​ភ្លាមៗ កាលពី​វេលា​ម៉ោង ១ នឹង ១០ នាទី​រសៀល​ថ្ងៃទី ១៧ ខែមិថុនាឆ្នាំ​២០១៣ នៅក្នុង​បន្ទប់​លេខ​១៤B នៃ​លេខ​ផ្ទះ​លេខ ៣៤៧ ក្រុមទី​៣១ ភូមិ​ទី​០៥ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ខណៈ​ក្រុម​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​ជួញដូរ នឹង​ប្រើប្រាស់ ។​ ប្រតិបត្តិ​បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿង​ខាងលើនេះ​ដឹកនាំ​ដោយ​លោក ហោ លី​ណា ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​លោក​វរសេនីយ៍ទោ សោម ប៊ុ​ន្នី នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នឹងមាន​ការចូលរួម​ពី​សមត្ថកិច្ច​មូលដ្ឋាន​ផងដែរ ។​


 
 លោកនាយ​ការិយាល័យ បាន​ឲ្យ​ដឹងថា មុននឹង​ឈានដល់​ការបើក​ប្រតិបត្តិ​ការបង្ក្រាប ក្រុម​ជួញដូរ​គ្រឿង​ញឿ​ន​ខាងលើនេះ សមត្ថកិច្ច​ចម្រុះ បានធ្វើការ​ស្រាវជ្រាវ អស់​រយៈពេល​ជា​យូរណាស់​មកហើយ រហូត​ទទួលបាន​ដំណឹង​នឹង​តម្រុយ​ថា ក្រុម​ជនសង្ស័យ​កំពុង​ជ្រកកោន​ត្រង់ចំណុច​កើតហេតុ​ខាងលើ​នោះ ទើប​រូបលោក​បាន​សុំ​បញ្ជារ​ពី​ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​រាជធានី ភ្នំពេញ ដើម្បី​ចុះមក​ឆែកឆេរ ចាប់ខ្លួន​ជនសង្ស័យ​ទាំងនេះ​។ ខណៈដែល​សមត្ថកិច្ច​ចម្រុះ ចុះមក​ឡោមព័ទ្ធ បង្ក្រាប​ជនសង្ស័យ​នេះ​គឺ ឈ្មោះ ធឿន ភារៈ និង​វិច​ត្រ ស្រី​ពៅ រួមជាមួយ​ឈ្មោះ យូ ម៉ា​រ៉ា​ឌី គឺ​កំពុង​ធ្វើ​សកម្មភាព​ទិញ​លក់​នឹង​ប្រើប្រាស់​ថ្នាំញៀន ក្នុង​បន្ទប់​លេខ​១៤​បេ ដោយ​ឃើញជាក់ស្តែង សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​នឹងធ្វើ​ការសាកសួរ​រួមទាំង​ឆែកឆេរ រក​វត្ថុតាង​រហូត​ឈានទៅដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ចាន់ រស្មី ដែល​កំពុង​ពួន​ស្នាក់​នៅផ្ទះ​លេខ ៤៥០ ក្នុង​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​។​


 
​សមត្ថកិច្ច​បញ្ចា​ក់ថា ជនសង្ស័យ​៤​នាក់​ដែល​ឃាត់ខ្លួន​ខាងលើនេះ ទី​១​ឈ្មោះ ធឿន ភារៈ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ទី​២ ឈ្មោះ វិចិត្រ ស្រី​ពៅ ភេទ​ស្រី អាយុ​២០​ឆ្នាំ ទី​៣ ឈ្មោះ យូ ម៉ា​រ៉ា​ឌី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ និង​ទី​៤​ឈ្មោះ ចាន់ រស្មី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​។ ហើយ​ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ឆែកឆេរ​រកឃើញ ថ្នាំញៀន​ក្រាម​ស​ថ្លា ចំនួន​៨​កញ្ចប់​ថង់​តូច នឹង​ម្ស៉ៅ​ពណ៌​ស មួយចំនួន ដាវ​សាំ​ម៉ូ​វ​រៃ​១​ដើម ឧបករណ៍ប្រើប្រាស់​ថ្នាំញៀន​មួយ​កំ​ប្លេ​រ នឹង​របស់របរ​មួយចំនួនទៀត​។​ បន្ទាប់ពី​ធ្វើការ​ឃាត់ខ្លួន នឹង​ឆែកឆេរ រកឃើញ​វត្ថុតាង ជាក់ស្តែង​ខាងលើនេះ លោក ព្រះរាជអាជ្ញារ​បានសម្រេច​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ពួកគេ​ទៅ​ឃុំ បណ្តោះអាសន្ន នៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដើម្បី​បន្តធ្វើ​ការសាកសួរ​តាម​ចាប់ខ្លួន​មេខ្លោង​របស់​ពួកគេ៕

15 (1) 15 (2) 15 (3) 15 (4) 15 (5)

 

Leave a Reply

(*) Required, Your email will not be published