ពេជ្រ សូលី​កា នៅសល់​ចំហាយ​ចាស់

, , Leave a comment

​បើ​ទោះ​បាន​ចាកចេញ​ផុតពី​ផលិតកម្ម M ហើយ​ក្តី កញ្ញា ពេជ្រ សូលី​កា នៅតែ​មិន​ស្វាគមន៍​ចំពោះ​ការសាកសួរ​ព័ត៌មាន រួមទាំង​ការថតរូប​របស់​នាង ពី​ក្រុម​អ្នកសារព័ត៌មាន​ដដែល​។ ចំណុច​នេះ គឺ​នៅតែ​ដូចគ្នា​នឹង​កាលដែល​នាង​នៅក្នុង​ផលិតកម្ម​ខាងលើ ដែល​ល្បី​ខាង​ដាក់​កំហិត​មិន​ឲ្យ​តារាចម្រៀង​របស់ខ្លួន​ផ្ដល់​បទ សម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​ណា​ឡើយ​។​
 

កាល កញ្ញា ពេជ្រ សូលី​កា នៅក្នុង​ទ្រនំ M តារាចម្រៀង​រត់ចោល​ទ្រនំ​រូបនេះ​មិន​ព្រម​ឲ្យ​អ្នកសារព័ត៌មាន​ថតរូប តាម​សម្រួល​នោះឡើយ បើទោះបីជា​ក្រុម​អ្នកសារព័ត៌មាន​ស្នើសុំ​ថត​រូបនាង​យ៉ាងណាក្ដី ។ នាង​តែងតែ​ប្រកែក ហើយ​លើកឡើងថា ជាគោលការណ៍​របស់​ផលិតកម្ម  ដូច្នេះ​លុះត្រាតែ​មានការ​អនុញ្ញាត​ពី​ថ្នាក់ដឹកនាំ ទើប​អាច​ថតរូប ក៏ដូចជា​ផ្ដល់​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​បាន​។​

 

ដូច្នេះ​បើ ក្រុម​អ្នកសារព័ត៌មាន​ចង់បាន​រូបថត​នាង គឺ​តែងតែ​តាម​ប្រមាញ់ ក្នុងនោះ បើទោះបីជា​មិនបាន​ថត​នៅ​ខាងក្រៅ​ឆាក ក៏​តាម​ថត​នៅលើ​ឆាក​ដែរ​។ យ៉ាងណា​ជារឿយៗ តារា​រូបនេះ ក៏​នៅតែ​មិន​ព្រម​សម្ងំ​ឲ្យ​ថត​តាម​សម្រួល​នោះឡើយ ទោះបី​នាង​កំពុង​ច្រៀង​នៅលើ​ឆាក​ក្ដី គឺ​នាង​តែងតែ​ដើរ​ចុះ​ដើរ​ឡើង​រហូត ពេលដែល​ក្រុម​អ្នក​ថតរូប​លើក​កាមេរ៉ា តម្រង់រ​កនាង​។​
 

កាយ វិការ​នេះ មិន​ចម្លែក​ទេ បើ​វិល​ទៅ​អតីតកាល​ក្នុងនាម​ជា​តារាចម្រៀង​ផលិតកម្ម M​។ ប៉ុន្តែ​ចាកចេញ​ពី​ផលិតកម្ម​មួយ​នេះ​ទៅហើយ ពេជ្រ សូលី​កា នៅតែ​ប្រកាន់​គោលការណ៍​នេះ​ទៀត ក្នុងពេល​អ្នកសារព័ត៌មាន​មួយចំនួន​រំពឹង​ផ្ទុយ​ពីនេះ​។​ ​កាយវិការ​ដដែល​នៅក្នុង​ឆ្នាំ​ថ្មី​នេះ របស់​កញ្ញា ពេជ្រ សូលី​កា បាន​លេចឡើង​កាលពី​នាង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​ពិធី​ខួបកំណើត របស់​អតីត​កញ្ញាឯក​ទេសចរ​ណ៍​ឆ្នាំ​២០០៨ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៩ កញ្ញា ពេជ្រ សុវណ្ណ​វិ​ជ្ជ​រ៉ា និង​កញ្ញា ពេជ្រ ពិសី នៅ​សណ្ឋាគារ NAGA WORLD កាលពីពេល​កន្លងទៅ​។​


​នៅ​គ្រានោះ ដូច​តែ​មុន បើទោះជា​បានចេញ​ផុតពី​ផលិតកម្ម M ហើយក៏​ដោយ គឺ​កញ្ញា ពេជ្រ សូលី​កា គ្រាន់តែ​ក្រុម​អ្នកសារព័ត៌មាន​លើក​កាមេរ៉ា តម្រង់​ភ្លាម នាង​ក៏​ងាក​មុខ​ចេញ​យ៉ាង​រហ័ស ហើយ​បញ្ចេញ​កាយវិការ​មិន​សប្បាយចិត្ត​ភ្លាមៗ​។ កាយវិការ​នេះ បានធ្វើ​ឲ្យ​អ្នកសារព័ត៌មាន​ពីរ​បីនាក់ ដែល​រំពឹងថា បាន​រូបថត​ស្អាតៗ​ថ្មីៗ ពី​កញ្ញា ពេជ្រ សូលី​កា តាមរយៈ​កាណុង​កាមេរ៉ា​របស់ខ្លួន​នោះ ត្រូវ​ខកចិត្ត​។​ ​អ្នកសារព័ត៌មាន​ម្នាក់ បាន​ពោលថា ” អា សូលី​កា នៅតែ​ដូច​មុន​វើ​យ​…​នៅសល់​ចំហាយ​ចាស់​អា​ដែល​!”​។​
 

​កាយវិការ នេះដែរ បានធ្វើ​ឲ្យ​ភ្ញៀវកិត្តិយស​ផ្សេងទៀត​ដែល​បាន​ចូលរួម​ក្នុង​ពិធី​នោះ ចោល​ភ្នែក​មករក ពេជ្រ សូលី​កា និង​ក្រុម​អ្នកសារព័ត៌មាន​ស្ទើរ​គ្រប់ៗ​គ្នា ជាពិសេស​អ្នកសិល្បៈ​តែម្ដង ចំពោះ​កាយវិការ​ចម្លែក​នេះ ។​


​ក្រោយមកទៀត កញ្ញា ពេជ្រ សូលី​កា ខ្លួនឯង បានប្រកាស​ជា​សាធារណៈ​ថា នាង​ឈប់​ប្រឡូក​នឹង​សិល្បៈ​ទៀត ហើយ ដោយ​នាង​បាន​លាឈប់​ពី​សិល្បៈ មក​បន្ត​ការសិក្សា​វិញ​។ ប៉ុន្តែ​ម្តងម្កាល គេ​ឃើញថា នាង​នៅតែ​លេចមុខ​ក្នុង​កម្មវិធី​សិល្បៈ ពិសេស​នៅតែ​ទទួល​ការងារ​សិល្បៈ​មួយៗ​នៅឡើយ​នៅតាម​បណ្តា​ខេត្ត​៕

8 (1) 8 (2) 8 (3)

ប្រភព សប្បាយ​

 

Leave a Reply

(*) Required, Your email will not be published