​ប្រពន្ធ​របួសធ្ងន់ ប្ដី​របួសស្រាល ខណៈ​កំពុង​ជិះ​ម៉ូតូឌុប​គ្នា ត្រូ​រថយន្តបុក​ពីក្រោយ​ពេញទំហឹង​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ​៖ ប្រពន្ធ​របួសធ្ងន់ ប្ដី​របួសស្រាល ខណៈ​កំពុង​ជិះ​ម៉ូតូឌុប​គ្នា ត្រូ​រថយន្តបុក​ពីក្រោយ​ពេញទំហឹង នៅ​ចំណុច​ផ្លូវ​ប្រសព្វ​ក្នុងភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណកាលពី​ម៉ោង​១១​និង​២៥​នាទី​រសៀល ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៣ ។​


 
​ព័ត​មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា​C125 ពណ៌​ខ្មៅ​សេរី​ឆ្នាំ​២០០៩ ពាក់​ស្លាក​លេខ ប​.​មានជ័យ 1H-2316 ជិះ​គ្នា​២​នាក់ ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះដល់​ត្រង់ចំណុច​ផ្លូវ​ប្រសព្វ​ក៏​បន្ថយល្បឿន ត្រូវ​រថយន្ត​កា​មេ​រី​សេរី​ឆ្នាំ​១៩៩៣ ពាក់​ស្លាក​លេខ ប​.​មានជ័យ 2A-1138 ដែល​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន ទិសដៅ​ស្របគ្នា បុក​ពីក្រោយ​ពេញ​មួយ​ទំហឹង​តែម្តង​។​


 
​នគរបាល​ចរាចរណ៍​ជើងគោក​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ជា​ប្ដី​ឈ្មោះ ភី អាយុ ២៤​ឆ្នាំ​របួសស្រាល និង​ប្រពន្ធ​ឈ្មោះ ម៉ាលី អាយុ​២២​ឆ្នាំ​របួស​យ៉ាង​ធ្ងន់​។ អ្នក​ទាំងពីរ​មាន​ទីលំនៅ​ក្នុងភូមិ​ចក សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ចំ​នែអ្នក​បើករថយន្ត​បង្ក បើកទ្វា​រថយន្ត​ចុះ​រត់​យករួចខ្លួន​បាត់​។​


 
​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ទាំងពីរ ត្រូវបាន​ក្រុម​សមត្ថកិច្ច​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក មិត្តភាព កម្ពុជា​-​ជប៉ុន ស្រុក​មង្គល់​បូរី ។ ម៉ូតូ និង​រថយន្ត​បង្ក សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន និង​ធ្វើការ​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕​

7 (1) 7 (2) 7 (3) 7 (4) 7 (5) 7 (6) 7 (7) 7 (8)

 

Leave a Reply

(*) Required, Your email will not be published