បុរស​ម្នាក់​ជិះ​ម៉ូតូ​យ៉ាង​លឿន​ទៅបុក​រថយន្ត​ពេញទំហឹង បណ្តាល​ឲ្យ​របួសធ្ងន់​ខ្លួនឯង​

, , Leave a comment

​រាជធានី​ភ្នំពេញ​៖ បុរស​ម្នាក់​រងរបួស​ធ្ងន់ ខណៈ​ជិះ​ម៉ូតូ​យ៉ាង​លឿន​ទៅបុក​រថយន្ត​ឡិច​ស៊ី​ស RX30០ ពេញទំហឹង កាលពី​ម៉ោង​២២​និង​៣០​នាទី​យប់​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៣ត្រង់ចំណុច​មហាវិថី​ព្រះ​ស៊ី​សុ​វ​ត្តិ ប្រសព្វ​និង​ផ្លូវ​លេខ​៩០ ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​
         

ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់ វ័យ​ប្រហែល​២០​ឆ្នាំ ជិះ​ម៉ូតូ​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ ភ្នំពេញ 1W -0353 តាម​បណ្ដោយ​មហាវិថី​ព្រះ​ស៊ី​សុ​វិ​ត្ថ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង យ៉ាង​លឿន លុះ​ទៅដល់​ចំណុចកើតហេតុ ក៏​បោះពួយ​ទៅបុក​រថយន្ត​ឡិច​ស៊ី​ស RX30០​មួយគ្រឿង ពណ៌​ខ្មៅ បើកបរ​ដោយ​នារី​ជនជាតិ​ចិន​ម្នាក់ តាម​បណ្តោយ​ផ្លូវ​លេខ​៩០ ក្នុងទិសដៅ​ពី​លិចទៅ​កើត ពេញទំហឹង បណ្ដាល​ឲ្យ​ម្ចាស់​ម៉ូតូ​រងរបួស​ធ្ងន់ ចំណែក​នារី​ម្ចាស់​រថយន្ត​រត់គេចខ្លួន​បាត់ ដោយ​បន្សល់ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ​។​
 

ក្រោយពេល​កើតហេតុ បុរស​រងរបួស​ធ្ងន់​ត្រូវ​រថយន្ត​សង្គ្រោះបន្ទាន់​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ ចំណែក​រថយន្ត​និង​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ នគរ​បាលចរ​រាច​រណ៍​ជើងគោក​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​ដោះស្រាយ តាមផ្លូវ​ច្បាប់​៕

6 (1) 6 (2) 6 (3) 6 (4) 6 (5)

 

Leave a Reply

(*) Required, Your email will not be published