ជនជាតិ​បរទេស​២​នាក់ និង​ខ្មែរ​២​នាក់​រងរបួស​ដោយសា​រ​ជិះ​ម៉ូតូ​បុក​គ្នា​ចំ​ពីមុខ​ពេញទំហឹង​

, , Leave a comment

​រាជធានី​ភ្នំពេញ​៖ ជនជាតិ​បរទេស​២​នាក់ និង​ជនជាតិខ្មែរ​២​នាក់ រងរបួស​ធ្ងន់​ស្រាល​ដោយសារ ជិះ​ម៉ូតូ​បុក​គ្នា​ចំ​ពីមុខ​ពេញទំហឹង​កាលពី​ម៉ោង​២១​និង​៥០​នាទី ថ្ងៃទី​១៦ ខែមិថុនាឆ្នាំ​២០១៣ ត្រង់ចំណុច​ផ្លូវ​លេខ​១១៣​ប្រសព្វ​និង​ផ្លូវ​ម៉ៅ​សេង​ទុង ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន​។​


 
​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​ម៉ូតូ​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ONG 401-012  បើកបរ​បើកបរ​ដោយ​ជនជាតិ​បរទេស​២​នាក់ តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេង​ទុង ក្នុងទិសដៅ​ពី​លិចទៅ​កើត ហើយ​បត់​ឆ្វេង​ទៅ​ជើង​តាម បណ្ដោយ​ផ្លូវ​១១៣ ស្រាប់​តែមាន​ម៉ូតូ​AIRBLACK​ពណ៌​សលាយ​ក្រហម ពាក់​ស្លាក​លេខ  1L-7235 បើកបរ​ដោយ​បុរស​ខ្មែរ​២​នាក់ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច បុក​ចំ​ពីមុខ​ពេញទំហឹង បណ្ដាល​ឲ្យ​ជនជាតិ​បរទេស​២​នាក់​រងរបួស​ធ្ងន់​ម្នាក់​ស្រាល​ម្នាក់ ចំណែក​ម្ចាស់​ម៉ូតូ​AIRBLACK រងរបួស​ធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក​ដែរ និង​ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​ភ្លាមៗ​។​
 


​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​វាស់វែង និង​យក​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌ​ចំកា​មន​ដើម្បី​រងចាំ​ធ្វើការ​ដោះស្រាយ​៕

3 (3) 3 (4) 3 (1) 3 (2)

 

Leave a Reply

(*) Required, Your email will not be published