ស្រវឹង​ជោក​ជិះ​ម៉ូតូ​C125 យ៉ាង​លឿន​ទៅបុក​រថយន្ត​ហាយ​ឡែ​ន​ឌឺរ​របួស​ខ្លួនឯង​

, , Leave a comment

​រាជធានី​ភ្នំពេញ​៖ យុវជន​ម្នាក់​រងរបួស​ដោយសារ​ជិះ​ម៉ូតូ​C125 ជ្រុល​ទៅបុក​រថយន្ត​ហាយ ឡែ​ន​ឌឺរ​ពេញទំហឹង កាលពី​ម៉ោង​២១​និង​៣០​នាទី​ថៃ្ង​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៣ ត្រង់ចំណុចស្ពាន​នាគ​ភ្លោះ​កោះ​ពេជ្រ សិ្ថ​ត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ ម៉ូតូ​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BV-3154 បើកបរ​ដោយ​បុរស​ម្នាក់​តាម​បណ្តោយ​ផ្លូវ​សរ​បិត ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​ទៅដល់​ចំណុចកើតហេតុ ស្រាប់តែ​ជ្រុល​ទៅបុក​ជាមួយ​រថយន្ត​ហាយ​ឡែ​ន​ឌឺរ ពណ៌​ប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2M-0369 បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត ត្រូវ​ចំហៀង​ពេញទំហឹង បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​រងរបួស​ស្រាល​។​
 
 
​ប្រភព​ដដែល​បន្តទៀត​ថា មា្ច​ស់​ម៉ូតូ​មាន​សភាព​ស្រវឹងស្រា​ជោកជាំ ហើយ​ក្រោយពេល​កើតហេតុ​រថយន្ត​និង​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​ចុះទៅ​ធ្វើការ វាស់វែង យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​រងចាំ​ការដោះស្រាយ​៕

2 (3) 2 (4) 2 (1) 2 (2)

 

Leave a Reply

(*) Required, Your email will not be published