បុរស​ម្នាក់​បើក​ម៉ូតូ​លឿន​ដូច​ហោះ​បាន​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​គេ​ពីក្រោយ​របួសធ្ងន់​ខ្លួនឯង​

, , Leave a comment

​រាជធានី​ភ្នំពេញ​៖ បុរស​ម្នាក់ បើក​ម៉ូតូ​លឿន​ដូច​ហោះ ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​គេ​ពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​របួសធ្ងន់​ខ្លួនឯង ហើយ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅមន្ទី​ពេទ្យ​ភ្លាម​ដែរ ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង​២១ និង​២៥​នាទី​យប់ ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៣ តាម​បណ្ដោយ​ផ្លូវ​លេខ​៧០ ខាងលិច​រង្វង់​មូល​គួច​កាណុង ប្រហែល​១០០​ម៉ែត្រ ឋិត​ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។​
 
​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​ម៉ូតូ​វីវ៉ា​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1F-3896 បើក​ដោយ​បុរស​ម្នា​ក់វ័យ​ជាង​៣០​ឆ្នាំ តាម​បណ្ដោយ​ផ្លូវ​លេខ​៧០ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លុះ​មកដល់​ចំនុចកើតហេតុ ក៏បាន​ទៅបុក​ម៉ូតូ​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្ដាល​1J-4216 បើក​ដោយ​បុរស​ម្នាក់ និង​ឌុប​ស្ត្រី​២​នាក់ ចំ​ពីក្រោយ​ពេញទំហឹង​បណ្ដាល​របួស​ខ្លួនឯង និង​ត្រូវបាន​រថយន្ត​ស​ង្រោះ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​។​ ​សមត្ថកិច្ច​បាន​យក​ម៉ូតូ​ទាំង​២​គ្រឿង ទៅ​រក្សាទុក​នៅ​ខណ្ឌដូនពេញ​ដើម្បី​រងចាំ​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ ៕

01 (3) 01 (1) 01 (2)

 

Leave a Reply

(*) Required, Your email will not be published