ឧកញ៉ា យ៉ែម កុសល បើករថយន្ត​រ៉ង់​រ៉ូ​វែ បុក​ម្ចាស់​ហាង​នី​តា​សាច់គោ​អាំង ត្រូវ​ជន​រងគ្រោះ​ចោទ​ប្តឹង​ពី​បទ​ប៉ុន​ប៉ង​មនុស្ស​ឃាត​

, , Leave a comment

​រាជ​ធានី​ភ្នំ​ពេញ ៖ មានរឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់ ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៣ នៅ​ចំណុច​មុខផ្ទះ​លេខ​៦ ក្នុង​ភូមិ​​គោក​ឃ្លៀង សង្កាត់​ភ្នំពេញ​ថ្មីខណ្ឌ​សែន​សុខ ដែលជា​អំពើ​ប៉ុនប៉ង​មនុស្សឃាត បង្កឡើង​ដោយ​ លោក ឧកញ៉ា យ៉ែម កុសល ជា​ម្ចាស់​ក្រុមហ៊ុន​រថយន្ត​ដឹកជញ្ជូន​ដ៏​ធំ​មួយ​។ នៅក្រោយពេល​បង្កហេតុ​ឧកញ៉ា យ៉ែម កុសល បាន​បើករថយន្ត​ម៉ាក​រ៉ង់​រ៉ូ​វែ របស់ខ្លួន​គេច​ខ្លួន​បាត់​ស្រ​មោល​​តែម្តង ហើយ​អធិការនគរបាល​ខណ្ឌ​សែន​សុខ បាន​បញ្ជាក់ថា ករណី​ខាងលើនេះ គឺជា​ការប៉ុនប៉ង​មនុស្សឃាត​ដោយ​​ចេតនា ដែល​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ត ដើម្បី​ស្វែងរក​ជនល្មើស​មក​ផ្តន្ទាទោស​តាមច្បាប់​។​

 

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មាន​ចំនួន​៣​នាក់ គឺ​ទី​១ ឈ្មោះ នី សាត អាយុ​៤៩​ឆ្នាំ ទី​២​ឈ្មោះ ទេព នី​ហ្សា ភេទ​ស្រី អាយុ​៤១​ឆ្នាំ ទី​៣​ឈ្មោះ សាត នី​តា ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជនរងគ្រោះ​ទាំង​៣​នាក់​ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ ហើយ​ក្នុង​ហេតុការណ៍​នោះ​​រថយន្ត​ម៉ាក​កាមរី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក​ស្លាក ភ្នំពេញ 2W1376 ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ហែម ស៊ីថា ភេទ​ស្រី អាយុ​៦៣​ឆ្នាំ ក៏​រង​នូវ​ការខូចខាត​ផងដែរ​។ សមត្ថកិច្ច​បានបញ្ជាក់​ទៀតថា មុនពេល​កើតហេតុ​ឧកញ៉ា យ៉ែម កុសល បាន​បើករថយន្ត​បំ​បុក​ប៉ុន​ប៉ង​សម្លាប់​ជនរងគ្រោះ​ទាំង​៣​នាក់​នៅមុខ​ហាង​ របស់ខ្លួន ខណៈដែល​ភាគី​ទាំង​២​ជា​មនុស្ស​ស្គាល់គ្នា​ផង​នោះ មានទំនាស់​ពាក្យ​សំ​ដី​​ពេល​កំពុង​ផឹកស៊ី​កាលពី​វេលា​ម៉ោង​ប្រមាណ ១១​និង​៣០​នាទី​យប់ ថ្ងៃទី​១៦ ខែមិថុនា​។​

 

​សេចក្តីរាយការណ៍​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ឧកញ៉ា យ៉ែម កុសល និង​បក្ខពួក​របស់គាត់ ២-៣​នាក់​ទៀត បាន​អង្គុយ​ផឹកស៊ី​នៅក្នុង​ហាង​យីហោ នី​តា សាច់គោ​អាំង មួយសន្ទុះ​ក្រោយមក​ស្រាប់​តែមាន​ជម្លោះ​កើតឡើង គេ​មិនដឹងថា​ផ្តើមចេញ​ពីអ្វី​នោះទេ ប៉ុន្តែ​​អ្នកខ្លះ​ថា​ជា​រឿង​ជំពាក់​លុយ​អត់​សង​។ បន្ទាប់មក​ឧកញ៉ា យ៉ែម កុសល បាន​ចេញមក​មុខ​ហាង​ឡើងទៅ​ក្នុង​រថយន្ត​ខណៈដែល​បុរសរងគ្រោះ​ជា​ឪពុក និង​កូនស្រី បាន​ដើរ​ចេញមក​ខាងមុខ​ហាង​ដើម្បី​សួរនាំ គឺ​ឧកញ៉ា យ៉ែម កុសល បាន​បញ្ជា​រថយន្ត​ម៉ាក​រ៉ង់​រ៉ូ​វែ​របស់ខ្លួន​បើ​កបំ​បុក​ទាំង​ឪពុក​និង​កូន ​យ៉ាង​សាហាវឃោរឃៅ បណ្តាល​ឲ្យ​បុរស​ជា​ឪពុក​ដាច់​សរសៃ​កែងជើង​ខាងឆ្វេង រីឯ​កូនស្រី​ជា​ម្ចាស់​ហាង បាក់ដៃ​ខាងស្តាំ​។

 

​ក្រោយពេល​បើក​បំ​បុក​ជនរងគ្រោះ​បណ្តាល​ឲ្យ​របួសធ្ងន់​ហើយ​នោះ ឧកញ៉ា យ៉ែម កុសល  បាន​បញ្ជា​រថយន្ត​រ៉ង់​រ៉ូ​វែ ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ 2W2323 ថយក្រោយ​ក៏​ជ្រុល​ទៅ​ប៉ះ​រថយន្ត​កាមរី​បា​ឡែ​ន ពណ៌​​ត្រី​​ឆ្លូញ របស់​អ្នកស្រី ហែម ស៊ីថា ដែល​ចត​នៅ​ក្បែរ​នោះ​បណ្តាល​ឲ្យ​រង​ការខូចខាត​ធ្ងន់ធ្ងរ​។ អ្នកស្រី ហែម ស៊ីថា ដែលជា​ម្ចាស់​រថយន្ត​កាមរី បា​ឡែ​ន បាន​អះអាងថា​គាត់​នឹង​ដាក់​​ពាក្យ​បណ្តឹងទាមទា​រ​យក​​រថយន្ត​ថ្មី​ដែលមាន​ តម្លៃ ១​ម៉ឺន​៨​ពាន់​ដុល្លារ ពី​ឧកញ៉ា យ៉ែម កុសល ហើយ​គ្រួសារ​ជនរងគ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​ទៅកាន់​សមត្ថកិច្ច​ពាក់ព័ន្ធ​ ឲ្យ​ជួយ​រក​យុត្តិធម៌​ក្នុង​អំពើ​ប៉ុនប៉ង​ធ្វើឃាត ហើយ​គេ​រំពឹងទុក​ថា ក្រោយ​ហេតុ​កា​​រ​ណ៍​​នេះ​កើតឡើង ឧកញ៉ា យ៉ែម កុសល មិនអាច​ដោះសា​យករួចខ្លួន​បានទេ ពិតជា​ត្រូវ​សមត្ថកិច្ច​កោះហៅ​ទៅ​សួរនាំ​ពីបទ​ប៉ុនប៉ង​មនុស្ស​ឃាត​។​

 

​សូម​រំលឹកថា ឧកញ៉ា យ៉ែម កុសល ធ្លាប់មាន​ទំនាក់ទំនង​រកស៊ី​ជាមួយ​ជនជាតិ​កូរ៉េ ភាគច្រើន​ពាក់ព័ន្ធ​ជំនួញ​អចលនទ្រព្យ ហើយក៏​ធ្លាប់មាន​រឿងអាស្រូវ​ជាច្រើន ដូចជា​ករណី​រត់ការ​យក​អាជ្ញាប័ណ្ណ​ឡូត៍​នេ​សាទ ឬ​អាជ្ញាប័ណ្ណ​ដឹកជញ្ជូន​ឈើ​មិនបាន​សម្រេច ក៏​ធ្លាប់​មាន​​ការ​​ប្តឹងផ្តល់រ​ហូត​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ តាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះជា​ឈ្មួញ​មួយចំនួន ហើយ​ឥឡូវនេះ ស្រាប់​តែ​​​ឧកញ៉ា យ៉ែម កុសល មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​អំពើ​ប៉ុនប៉ង​មនុស្សឃាត គួរ​ឲ្យ​ភ្ញាក់ផ្អើល​។ គេ​កំពុង​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​​ថា​តើ​អំណាច​ទឹក​លុយ​របស់​ឧកញ៉ា យ៉ែម កុសល អាច​រំដោះខ្លួន​ឲ្យ​រួច​ផុតពី​ការ​ប្តឹងផ្តល់​ឬ​ការផ្តន្ទាទោស​ពីបទ​ប៉ុន​ ប៉ង​​មនុស្ស​ឃា​ត​​ឬក៏​យ៉ាងណា ព្រោះ​រឿងនេះ​បាន​បែកធ្លាយ​ជា​សាធារណៈ​រួចហើយ ជាពិសេស​ក្រុមគ្រួសារ​ជនរងគ្រោះ​មិនអាច​យោគ​យល់ ឬ​អត់ឱន​ចំពោះ​អំពើ​ប៉ុនប៉ង​មនុស្សឃាត​ដោយ​កំរោល​បែបនេះ​បានទេ គឺ​សមត្ថកិច្ច​ពិតជា​អាច​នាំខ្លួន​ឧកញ៉ា យ៉ែម កុសល ទៅ​ផ្តន្ទា​ទោស​តាមច្បាប់ ជាការ​ព្រមាន អ្នកមាន​លុយ មានអំណាច​មួយចំនួន​ទៀត​កុំ​ឲ្យ​ប្រព្រឹត្ត​អំពើ​ឆ្គាំឆ្គង​បំពាន​ច្បាប់​៕​

216-400x300125-400x275

 

Leave a Reply

(*) Required, Your email will not be published