ឡិច​ស៊ី​ស​របស់​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប ពន្លះ​ជាមួយ​ឡិច​ស៊ី​ស​របស់​មន្ត្រី​ទ័ពអាកាស​រង​ការ​ខូច​ទាំងសងខាង

, , Leave a comment

​ខេត្ត​ព្រះសីហនុ ៖ មាន ​ហេតុការណ៍​គ្រោះ ថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង កាលពី​វេលា​​ទៀបភ្លឺ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៣ នៅ​កណ្តាល​ក្រុងព្រះសីហនុ ដែល​បង្កឡើង​ដោយ​រថយន្ត​របស់លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែបបាន​បើក​បុក​គ្នា​ជាមួយ​រថ យន្ត​ របស់​ម​ន្ត្រី​កងទ័ពអាកាស​ពេញទំហឹង​។

 

​បើ​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត LEXUS 300 ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2N-3161 បើកបរ​ដោយ​លោក អេង អូន អាយុ ៣៥​ឆ្នាំ រស់នៅ​ភូមិ​ព្រៃនប់ ឃុំ​ព្រៃនប់ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ជា​មន្ត្រី​ទ័ពអាកាស ក្នុងស្ថានភាព​ស្រវឹងស្រា​ជោកជាំ ហើយ​បើករថយន្តរេ​ពេញ​ថ្នល់​ចូលទៅ​ចាក់​សាំង​នៅ​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​តូ​ តា​ល់​។ បន្ទាប់ពី​ចាក់​សាំង​រួចហើយ លោក អេង អូន ក៏បានបើក​រថយន្ត​ឡើងមក​ផ្លូវ​ឯករាជ្យវិញ​ ស្រាប់តែ​មាន​រថ​យន្ត​ម៉ាក LEXUS GS 300 ពណ៌​ស ពាក់​ស្លាក​លេខ ព្រះសីហនុ  2A-3676 ក្នុង​ល្បឿន​យ៉ាង​លឿន បើកបរ​ដោយ​លោក សោម ចិន្តា អាយុ ៤៦​ឆ្នាំ ដែល​គេ​ស្គាល់​ថា​ជា​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប ​នោះ បាន​បើក​មក​បុក​គ្នា​ពេញទំហឹង​តែម្តង​។​

 

បន្ទាប់ពី​កើតហេតុ គេ​បានឃើញ​រថយន្ត​របស់​មន្ត្រី​ទ័ពអាកាស​បាន​បើក​គេចចេញ ពី​កន្លែងកើតហេតុ​សំដៅទៅ​ទិស​ខាងលិច​បាន​ប្រហែល ២ គីឡូម៉ែត្រ ក៏ត្រូវ​នគរបាល​ចរាច​រណ៍ និង​ប្រជាពលរដ្ឋ​ដេញតាម​ទាន់​ចាប់បញ្ជូន​អ្នកបើកបរ​រូបនេះ ទៅ​ការិយាល័យ​នគរ​បាល​ចរាចរណ៍​ផ្លូវគោក​ទាំងយប់​។ ចំណែក​លោក សោម ចិន្តា វិញ ត្រូវបាន​មិត្តភក្តិ​បញ្ជូនទៅ​សង្គ្រោះ​នៅ​គ្លីនិក​។ រីឯ​រថយន្ត​បង្ក​ទាំងពីរ​ត្រូវបាន​សមត្ថ កិច្ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ នគរបាល​ចរាចរណ៍​ផ្លូវគោក ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕

44-400x266 310-400x252

 

Leave a Reply

(*) Required, Your email will not be published