គ្រាន់តែ ​ទំនាស់​ក្នុង​គ្រួសារ​បន្តិចបន្តួច ជិះ​រថយន្ត​ដេញ​បុក​គ្នា ហើយ​ឈានដល់​​ការ​ផ្ទុះ​អា​វុធ​​២​គ្រាប់​បង្ក​ការភ្ញាក់ផ្អើល​ដល់​ ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​

, , Leave a comment

​រាជធានី​ភ្នំ​ពេញ ៖ មាន ​ហេតុការណ៍​ផ្ទុះអាវុធ​មួយ​កើតឡើង កាល​ពី​វេលា​ម៉ោង​១២​និង​២០​នាទី​រសៀល ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៣ បង្ក​​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ នៅលើ​ដងផ្លូវ​ជាតិ​លេខ​២ ក្នុង​ចំណុច​ភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែក្រោម ទល់​មុខ​វិទ្យា​ស្ថាន IIC  ដែល​បញ្ហា​នេះ​ផ្តើមចេញពី​ទំនាស់​ក្នុង​គ្រួសារ​រវាង​ម្តាយក្មេក​និង​ កូនប្រសារ​ប្រុស រហូត​មានការ​បើករថយន្ត​ដេ​ញ​បុក​គ្នា​និង​​ឈានទៅដល់​ការផ្ទុះអាវុធ​ទៀតផង​។​

 

​បើតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ដែល​បាន​ចុះទៅ​អន្តរាគមន៍​ក្នុង​ ហេតុការណ៍​នោះបាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បាន​ឃើញ ​រថយន្ត​ម៉ាក អូឌី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ​ភ្នំពេញ 2V-7797 បើកបរ​ដោយ​ស្ត្រី​ម្នាក់ ឈ្មោះ ហែម សុជាតា ភេទ​ស្រី អាយុ​៤​៧​​ឆ្នាំ ដែល​ត្រូវបាន​គេ​ដឹងថា ជា​ម្តាយក្មេក​របស់​ឈ្មោះ សៀន សិលា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ដែលជា​អ្នកបើករថយន្ត​ម៉ាក វី​ស្តូ ពណ៌​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2W-0360 ។​

 

​ប្រភព​ដដែល​បាន​បន្តឲ្យ​ដឹង​ទៀត​ថា ដំបូង​ឡើយ​អ្នកដែល​បាន​ឃើញ​ហេតុការណ៍​នេះ ស្មានថា​ជា​រឿង​គ្រោះថ្នាក់​ចរាចរណ៍ ប៉ុន្តែ​ក្រោយ​​ពេលដែល​សមត្ថកិច្ច​ចុះ​សួរនាំ ទើប​ដឹងថា​ជា​រឿងទំនាស់​​ក្នុង​គ្រួសារ ដោយ​ទំនាស់​នេះ​ផ្តើម​ចេញ​ពី​ឈ្មោះ សៀន សិលា បាន​​វាយ​តប់​ទៅ​លើ​ឈ្មោះ យ៉​ន លីន​នី ភេទ​ស្រី អាយុ​១៧​ឆ្នាំ ដែលជា​ឈ្នួល​បម្រើ​របស់​បងថ្លៃ និង​បាន​ទូរស័ព្ទ​គំរាម​ទារប្រាក់​ពី​បង​ថ្លៃ​ចំនួន​៥​ម៉ឺន​ដុល្លារ ទើប​ម្តាយក្មេក​នាំ​ក្រុមគ្រួសារ​ជិះ​រថយន្ត​តាម​ឃាត់​រថយន្ត​ឈ្មោះ ​សៀន សិលា ដើម្បី​ធ្វើការ​សួរនាំ​ដោះ​ស្រាយ​​គ្នា។ ប៉ុន្តែ​ឈ្មោះ សៀន សិលា ចេះតែ​បើករថយន្ត​គេច​រហូតដល់​ចំណុចកើតហេតុ​ខាងលើ ទើប​ត្រូវ​រថយន្ត​របស់​ម្តាយក្មេក​បើក​កៀរ​រថយន្ត​ឈ្មោះ សៀន សិលា ផ្ទប់​នឹង​ទ្រូងផ្លូវ បង្ក​ឲ្យ​មានការ​ប្រទូស្ត​រាយ​គ្នា រហូត​ឈានដល់​ការផ្ទុះអាវុធ​២​គ្រាប់ បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​។​

 

​បន្ទាប់ពី​កើតហេតុ សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចុះទៅ​អន្តរាគមន៍ និង​បាន​ឃាត់ខ្លួន​ភាគី​បង្ក​ទាំង​២ ទៅកាន់​អ​ធិ​ការដ្ឋាន ដើម្បី​ធ្វើការ​សួរនាំ​លម្អិត ៕

5-400x282 311-400x225 213-400x268

 

Leave a Reply

(*) Required, Your email will not be published