កូនក្រមុំ​ ចំនួន​ ៤៥០​នាក់​ ​ចូលរួម​ក្នុង​ពិធី Mukhyamantri Kanyaadan Yojna ​ដើម្បី​​ពិនិត្យ​ព្រហ្មចារី​

, , Leave a comment

អនាគត​កូនក្រមុំ​រាប់រយ​នាក់ នៅក្នុង​រដ្ឋ​ម៉ា​ឌី​យ៉ា ប្រា​ដេ​ស (Madhya Pradesh) ប្រទេស​ឥណ្ឌា ត្រួត​បាន​ត្រួតពិនិត្យ​ព្រហ្មចារី និង​ការ​មាន​ផ្ទៃពោះ មុន​ពិធីមង្គលការ​ជា​សមូហ​ភាព​មួយដែល​ទទួលបាន​ការឧបត្ថម្ភ​ថវិកា​ពី​អាជ្ញាធរ​មូលដ្ឋាន​។​ កាសែត Times of India​ បាន​រាយការណ៍​តាម​សម្តី​សាក្សី​ថា មុនពេល​រៀបចំ​ពិធីមង្គលការ​ជា​សមូហ​ភាព​មួយ​, អាជ្ញាធរ​ស្រុក​ Betul បាន​ដំណើរការ​ត្រួតពិនិត្យ​ព្រហ្មចារី និង​ធ្វើតេស្ត​ការ​មាន​ផ្ទៃពោះ​ទៅលើ កូនក្រមុំ​នាពេល​អនាគត​ចំនួន​ ៤៥០​នាក់​។​


ពិធី  Mukhyamantri Kanyaadan Yojna ដែលជា​មង្គលការ​សមូ​ហ​ភាព​មួយ អាស្រ័យ​ដោយ​រដ្ឋាភិបាល​ក្នុង​តំបន់​រៀបចំ សំដៅ​គាំទ្រ​ដល់​ក្មេងស្រី​ក្រីក្រ​ឲ្យ​ពួកគេ​អាច​រៀបការ​បាន​។​
​មានកូនក្រមុំ​រាប់រយ​នាក់​ស្ថិតក្នុង​សំលៀកបំពាក់​រៀប​អាពាហ៍ពិពាហ៍​បែប​ប្រពៃណី ដ៏​ត្រចង់ និង​គ្រឿងអលង្ការ​មាស​ស្រស់ស្អាត ព្រមទាំង​កូនកំលោះ​របស់​ពួកនាង បាន​ចូលរួម​ក្នុង​ពិធីមង្គលការ​សមូហភាព​នេះ​។ អ្នកចូលរួម​ក្នុង​ពិធីមង្គលការ​នេះពួកគេ​ត្រូវ​បានប្រគល់​គ្រឿង​ប្រើប្រាស់​ក្នុង​គ្រួសារ​ដែលមាន​តម្លៃ 9.000 រូពី (ស្មើនឹង​150 ដុល្លារ​អាមេរិក​) ។​
យោងទៅ​តាម​ន្ត្រី​មូលដ្ឋាន ការ​សំណូមពរ​ឲ្យ​កូនក្រមុំ​ធ្វើតេស្ត​ព្រហ្មចារី​នេះ គឺ​ក្នុង​គោលបំណង​ជៀសវាង ការដែល​គូ​ស្វា​ម៉ី​ភរិយា​មួយចំនួនដែល​រៀបការ​រួចហើយ ប៉ុន្តែ​បាន​ចូលរួម​នៅក្នុង​ពិធី​នោះ​ដើម្បី​ទទួលបាន​នូវ​អំណោយ​​ និងការឧបត្ថម្ភ​។​


មន្ត្រី​មួយរូប​បានឱ្យដឹងថា បន្ទាប់ពី​ការត្រួតពិនិត្យ ពួកគេ​បាន​រកឃើញ​ស្ត្រី ​៩ ​នាក់​មាន​ផ្ទៃពោះ ហើយ​អ្នក​ទាំងឡាយ​នេះ​ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ចូលរួម​ក្នុង​ពិធីមង្គលការ សមូហភាព​នេះ​ទេ។​ Vias Girija ជា​​ប្រធាន​សមាគមជាតិ​ស្ត្រី​ឥណ្ឌា​បាន​ចាត់ទុកថា ការណ៍​ដែល​ក្មេងស្រី​ត្រូវធ្វើ​តេស្ត​ និង​បញ្ជាក់​ព្រហ្មចារី​របស់​នាង ដើម្បី​ទទួលបាន​ការគាំទ្រ​ពី​រដ្ឋាភិបាល​បែបនេះ វា​គឺជា​កំហុស​មួយ​, ជាការ​គួរ​ឲ្យ​ខ្មាស់អៀន និង​មិនអាច​ទទួលយក​បានទេ​សម្រាប់​សង្គម​មួយ​ដែល​ថ្លៃថ្នូរ​៕

17-12 (1) 17-12 (2) 17-12 (3)

 

Leave a Reply

(*) Required, Your email will not be published