​អ្នកស្រី Oprah Winfrey បរិច្ចាគ​១២​លាន​ដុល្លារ​ដល់​សារមន្ទីរ​ថ្មី

, , Leave a comment

​អ្នកស្រី Oprah Winfrey ពិធី​ការិនី​ទូរទស្សន៍ និង​ជា​អ្នក​ផលិត​កម្មវិធី​ដ៏​ល្បី​ជនជាតិ​អាមេរិក​បាន​បរិច្ចាគ​ទឹក​ប្រាក់​ផ្ទាល់ខ្លួន​ដ៏​ច្រើន​ទៅឱ្យ​សារមន្ទីរ​ប្រវត្តិសាស្ត្រ​អាមេរិក និង​អាហ្វ្រិក​ថ្មី​មួយ​។​អ្នក ស្រី Oprah ធ្លាប់បាន​ចំណាយ​ទឹកប្រាក់​១​លាន​ដុល្លារ​ឱ្យទៅ​សារមន្ទីរ ប្រវត្តិសាស្ត្រ និង​វប្បធម៌​ជាតិ​អាមេរិក​អាហ្វ្រិក​ម្តង​រួចមកហើយ​បូកសរុប​ទាំង​ទឹក ប្រាក់​លើក​នេះ ចំនួន​១២​លាន​ដុល្លារ​ទៀត​លោកស្រី​ជា​អ្នក​ឧបត្ថម្ភ​ទឹកប្រាក់​ច្រើនជាង គេ​បំផុត​សម្រាប់​សារមន្ទីរ​។​

 

​ម​ហោ ស្រព​ភាពយន្ត​ចំនួន​៣៥​កៅអី​ក្នុង​សារមន្ទីរ​នេះ នឹងត្រូវ​ដាក់ឈ្មោះ​តាម​ពិធី​ការិនី​កម្មវិធី​ជជែក​កម្សាន្ត​អាមេរិក រូបនេះ ព្រោះ​លោកស្រី​គឺជា​ទីប្រឹក្សា​យោបល់​ម្នាក់​របស់​សារមន្ទីរ​ផងដែរ​។​
​ថ្លែង នៅក្នុង​សេចក្តីប្រកាស​មួយ​លោកស្រី Oprah មានប្រសាសន៍ថា ៖ “​ខ្ញុំ​ពិតជា​ពេញចិត្ត​ណាស់​ចំពោះ​អ្នក​ដែល​បាន​ត្រួសត្រាយ​ផ្លូវ​ឱ្យ ខ្ញុំ ហើយក៏​ពេញចិត្ត​ចំពោះ​អ្នក​ដែល​ដើរ​តាម​ដានជើង​ពួកគេ​ផងដែរ​”​។ លោកស្រី​បន្តទៀតថា ៖ “​កាលដែល​ខ្ញុំ​ចំណាយ​ដើមទុន​ចំពោះ​សារមន្ទីរ​នេះ ព្រោះ​ខ្ញុំ​ចង់​ជួយ​បញ្ជាក់ថា ទាំងពីរ​ជនជាតិ​សុទ្ធតែ ផ្តល់​កិត្តិយស អភិរក្ស​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​រៀងខ្លួន ហើយ​រឿងរ៉ាវ​ទាំងអស់​នឹង​បន្ត​ដល់​ក្មេងៗ​ជំនាន់​ក្រោយ ដូច្នេះ​ពួកគេ​នឹងមិន​ភ្លេច​ថា​ខ្លួន​មកពី​កន្លែង​ណា​ទេ​”​។​


​រដ្ឋាភិបាល សហរដ្ឋអាមេរិក បាន​ផ្តល់ជំនួយ​ពាក់កណ្តាល​ដល់​គម្រោង​ក​សាង​សារមន្ទី​ដែលមាន​ទឹកប្រាក់ អស់ ៥០០​លាន​ដុល្លារ​នេះ ហើយ​នៅសល់​ប៉ុន្មាន​ជា​ជំនួយ​បដិភាគ​ពី​សំណាក់​ប្រជាជន​។​ ​កិច្ចពិភាក្សា​មួយ​កំពុង​ត្រូវបានធ្វើ ដើម្បី​រក​កន្លែង​សាក​សម​ណាមួយ​ក្នុង​សារមន្ទីរ​ដើម្បី​ធ្វើជា​កន្លែង រំលឹក​ដល់​អាជីព​ពិធី​ការិនី​ល្បីឈ្មោះ Oprah Winfrey រូបនេះ​៕

17-11

 

Leave a Reply

(*) Required, Your email will not be published