ទ័ល​ក្រ​ដើរ​ដក​ផ្សិត​យកមក​ធ្វើ​បបូរ​ហូប​ពុល​មួយ​គ្រួសារ

, , Leave a comment

​ខេត្តពោធិ៍សាត់​ ៖ គ្រួសារ​ទីទ័លក្រ​មួយ​ដែល​រស់នៅ​តំបន់​ដាច់ស្រយាល​ពី​ទីប្រជុំជន​បាន​ដើរ​ដក​ផ្សិត​យកមក​ធ្វើ​បបរ​ហូប​ហើយ​ក៏បាន​ពុល​មួយ​គ្រួសារ​ដែលមាន​សមាជិក​១១​នាក់​។ មេ​គ្រួសារ​ឈ្មោះ​ ទូច ហុង អាយុ​ ៥៥ ​ឆ្នាំ ប្រពន្ធ​ឈ្មោះ ​សា​រ៉ង អាយុ​ ៤១ ​ឆ្នាំ មានកូន​ប្រុស​ស្រី​ក្នុងបន្ទុក​ ៩ ​នាក់ ដែល​កូនច្បង​មាន​អាយុ​ ១៥ ​ឆ្នាំ និង​កូនតូច​ជាងគេ​អាយុ​ ២ ​ឆ្នាំ ។​

 

​ករណី​ដក​ផ្សិត​យកមក​ធ្វើ​បបរ​ហូប​ហើយ​ពុល​ខាងលើនេះ​កើតឡើង​នៅវេលា​ម៉ោង​ ១២ ​ថ្ងៃត្រង់​ថ្ងៃទី​ ១៦ ខែ មិថុនា ឆ្នាំ​ ២០១៣ ស្ថិតក្នុង​ភូមិ​អូរ​រំចេក ឃុំ​ក្រពើ​ពីរ ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។​តាម​ប្រភព​នៅ​ជុំ​វិញ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ករណី​ពុលផ្សិត​នេះ​ហាក់ដូចជា​ខុសប្លែក​ពី​ពុលផ្សិត ដទៃទៀត​ដែល​ធ្លាប់តែ​រាគរូស ប៉ុន្តែ​ការពុល​ផ្សិត​នេះ​គឺ​ជនរងគ្រោះ​ងងុយដេក​ ។ មកដល់​រសៀល​ថ្ងៃ​ដដែល​នេះ​ជនរងគ្រោះ​ដែលមាន​អាយុ​ច្រើន​មាន​សភាព​ធូរស្រាល​បន្តិច​ហើយ តែ​នៅឡើយ​ជនរងគ្រោះ​ដែលមាន​អាយុ​តិច​នៅ​មិនទាន់​ធូរស្រាល ដោយ​អ្នកជិតខាង​នៅ​ក្បែរ​កន្លែង​​កើត​ហេតុ​នោះ​ បាន​យក​ទឹកឃ្មុំ និង​ក្រូចឆ្មារ​ជួយ​បន្សាប​ជាតិពុល​ ។​ សូមបញ្ជាក់ថា ផ្សិត​ដែល​គ្រួសារ​រងគ្រោះ​អះអាងថា​ ជា​ផ្សិត​ពុល​នេះ​គឺ​ផ្សិត​ក្ងោក តែ​ផ្សិត​ប្រភេទ​នេះ​គឺ មិន​ពុល​ទេ អាច​ពុល​នឹង​ផ្សិត​ដទៃ​ផ្សេងទៀត​៕​

 

 

Leave a Reply

(*) Required, Your email will not be published