ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់​ស្លាប់​នៅក្នុង​បន្ទប់​សណ្ឋាគារ អ​រ័​គី​ដេ​អូរ​ឈើទាល​ក្រុងព្រះសីហនុ​

, , Leave a comment

​ខេត្ត​ព្រះសីហនុ​ ៖ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៣​នេះ មាន​សេចក្តីរាយការណ៍​ថា នៅ​សណ្ឋាគារ​អ​រ័​គី​ដេ​អូ​ឈើទាល ក្រុងព្រះសីហនុ​មាន​ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់​ស្លាប់​។យោងតាម​ពត៌មាន​ក្រៅរបង​សណ្ឋាគារ​អ​រ័​គី​ដេ​នោះមក​ថា​ករណីនេះ​ពិតជា​មានការ​សង្ស័យ​ខ្លាំង ព្រោះ​គេ​ឃើញ​ម្ចាស់​សណ្ឋាគារ អ​រ័​គី​ដេ​នោះ មាន​អាការ​ទឹកមុខ​ស្លេកស្លាំង​ដូច​ជាមាន​អាថ៌កំបាំង​អ្វីមួយ​ចំពោះ​សាកសព​ស្ត្រី​ជនបរទេស​រូបនោះ ។​

 

​មន្ត្រីនគរបាល​ក្រុងព្រះសីហនុ​ម្នាក់​បាន​និយាយថា ជនរងគ្រោះ​ជា​ស្រី្ត ជនជាតិ​អង់គ្លេស​រួម​ដំណើរ​ជាមួយ​បុរស​ម្នាក់​ជា​ជនជាតិ​អង់គ្លេស​ដែរ តែ​ពួកគេ​មិនដឹងថា ជា​សង្សារ​ឬ​ជា​ប្តី​ប្រពន្ធ​នោះទេ ដោយ​គេ​ស្នាក់​នៅក្នុង​បន្ទប់​ជាមួយគ្នា​។​ ​ប្រភព​ដដែល​បាន​បន្តថា ជនរងគ្រោះ​មានឈ្មោះ  NICO  JANE  BRISTISH CITIZEN ភេទ​ស្រី អាយុ ៤១​ឆ្នាំ ជនជាតិ​អង់គ្លេស​កាន់​លិខិតឆ្លងដែន​លេខ​GBR 511633416 ជា​អ្នកទេសចរ​រីឯ​បុរស​ម្នាក់​ស្នាក់នៅ​ជាមួយ ជា​ជនជាតិ​អង់គ្លេស​ដែរ សមត្ថកិច្ច​កំពុង​សាកសួរ ។​

 

​មតិ​រិះគន់​បាន​និយាយថា ក្រុម​សមត្ថកិច្ច​ផ្នែក​កោសល្យវិច័យ នៅតែមាន​ការយឺតយ៉ាវ ធ្វើការ​ពិនិត្យ ធ្វើ​ឲ្យ​មានការ​រាំងស្ទះ​ដល់​កិច្ចការ​ស៊ើបអង្កេត របស់​ជំនាញ កន្លងមក​ក៏​ដូច​បច្ចុប្បន្ន ហេតុនេះ​ស្នើសុំ​ឲ្យ​គណៈបញ្ជាការ​ខេត្ត​ព្រះសីហនុ គប្បី​ចាត់ការ​ផង ៕​

17-7

 

 

Leave a Reply

(*) Required, Your email will not be published