គង់ ចាន់​ស្រីមុំ មាន​អ្នកឯកទេស​ថែរក្សា​សម្រស់​ប្រចាំ​ខ្លួន

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ យ៉ាងហោច​ក្នុង​១​សប្ដាហ៍​មាន​ពី​២​ទៅ​៣​ដង ដែល​កញ្ញា​គង់ ចាន់​ស្រីមុំ បាន​ទៅ​ពិគ្រោះ និង​ថែរក្សា​សម្រស់ ទាំង​ផ្ទៃមុខ ស្បែក និង​ដងខ្លួន​ជាដើម នៅ​មជ្ឈមណ្ឌល​កែ​សម្ផស្ស​មួយ​ក្នុង​រាជធានី​ភ្នំពេញ​។​ ​ដូច្នេះ ហើយ​គេ​សង្កេតឃើញ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​គង់ ចាន់​ស្រីមុំ តារា​ស្រី​ផ្នែក​ស៊ី​វិ​ល័យ​នៃ​អាណាចក្រ​តារា​ឆ្នាំ​២០១១ កាន់តែ​មាន​រូប​សម្រស់​ស្រស់​សោភា​ទាំង​ផ្ទៃមុខ ដងខ្លួន​ស្រ​ឡូ​ន Sexy និង​ស្បែ​កស​ស្អាត​ភ្លឺរលោង​ជានិច្ច​។ “​ខ្ញុំ គិតថា ការណ៍​ដែល​យើង​មាន​អ្នកឯកទេស​ផ្ទាល់ខ្លួន​គឺជា​រឿង​ល្អ ព្រោះ​មាន​ទំនុកចិត្ត​នៅក្នុង​ការថែរក្សា​សុខភាព​សម្រស់ ហើយ​មិន​ព្រួយ​ពី​ការកើតមាន​គ្រោះថ្នាក់​ផ្សេងៗ​…”​។ នេះ​បើតាម​ការលើកឡើង​រប​ស់​កញ្ញា​គង់​ចាន់​ស្រីមុំ ដែល​បាន​ប្រាប់​គេហទំព័រ Sabay កាលពីពេល​ថ្មីៗ​នេះ​។​


ជាការ​ពិត ណាស់​គ្រោះថ្នាក់​នឹង​កើតមានឡើង​ប្រសិនបើ​ការប្រើប្រាស់​ផលិតផល ក្រែ​ម​លាប​ស្បែក​ឲ្យ​ភ្លឺរលោង ឬ​ការ​បកស្បែក​ណាមួយ ដែល​មិន​បានទទួល​ការពិគ្រោះ ឬ​ពិនិត្យ​ដោយ​អ្នកឯកទេស​ត្រឹមត្រូវ​។ កន្លងមកនេះ បណ្ដាញសារព័ត៌មាន​ក្នុងស្រុក ក៏បាន​ធ្វើ​សេចក្ដីរាយការណ៍​ថា យ៉ាងហោច​មាន​សុភាពនារី​មួយចំនួន​បាន​ស្លាប់​ដោយសារតែ​ការប្រើប្រាស់ ផលិតផល​ក្រែ​ម​លាប​ស្បែក​ឲ្យ​ស​។​ ​និយាយ​ពី​វិថី​សិល្បៈ​វិញ គឺ​សុភាពនារី​ទាំងឡាយ​បាន​ចាត់ទុកថា សម្រស់​គឺជា​ប្រភព​ចម្បង ស្រប​និង​ទេពកោសល្យ​មាន ទើប​ធ្វើ​ឲ្យ​តារា​អាច​រះ​ក្នុង​ពិភព​សិល្បៈ​បាន​។ ក្នុងចំណោម​នោះ កញ្ញា​គង់​ចាន់​ស្រី មុំ បាន​និយាយថា​៖ “​សម្រស់​ពិតជា​មាន​សារៈសំខាន់​ណាស់​នៅក្នុង​ពិភព​សិល្បៈ​។ ប្រសិនបើ​យើង​មាន​រូប​ស្រស់ស្អាត គឺ​យើង​ធ្វើ​អ្វីៗ​ហាក់​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង ទាំង​ការដើរ​សម្បែង​បង្ហាញ​មូ​ដ និង​មុខជំនាញ​ជាដើម​”​។​

 


​ទន្ទឹម គ្នា​នេះដែរ​គេ​សង្កេតឃើញ​កញ្ញា​គង់ ចាន់​ស្រីមុំ មួយរយៈ​ពេល​ចុង​ក្រោយនេះ មានការ​មមាញឹក​ច្រើន​ជាមួយនឹង​សិល្បៈ និង​ជំនួញ​ផ្ទាល់ខ្លួន​របស់​នាង​។ នាង​ត្រៀម​ចេញទៅ​ប្រទេស​សិង្ហ​បុរី នៅ​ថ្ងៃទី​១៧ ខែមិថុនា ដើម្បី​ចូលរួម​ថត និង​សម្ពោធ​Studio ហើយ​ក្រុមហ៊ុន​ដែល​អញ្ជើញ​នាង​ទៅ​ថត​នោះ​មាន​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន RGB​កម្ពុជា​។​ ​នាង​ក៏​ត្រៀម​ប្រាក់​ប្រមាណ​ជា​១០​ម៉ឺន​ដុល្លារ ដើម្បី​បង្កើត​មុខរបរ​ថ្មី​ផងដែរ​។ ទោះជា​មានការ​មមាញឹក​ជាមួយ​សិល្បៈ និង​មុខ​ជំនួញ​ក្ដី ប៉ុន្តែ​ស្រីមុំ បាន​បញ្ជាក់ថា “​ខ្ញុំ​មិន​ភ្លេច​ចំពោះ​ការថែរក្សា​សម្រស់ ប៉ុន្តែ​ការថែរក្សា​សម្រស់​របស់ខ្ញុំ​គឺមាន​អ្នកឯកទេស​ប្រចាំ​ខ្លួន​”​។​ ​កញ្ញា គង់ ចាន់​ស្រីមុំ ក៏បាន​អំពាវនាវ​ឲ្យ​សុភាពនារី​ទាំងឡាយ​ត្រូវតែមាន​ការប្រុងប្រយ័ត្ន ចំពោះ ការប្រើប្រាស់​ផលិតផល​ធ្វើ​ឲ្យ​ស្បែក​ស​មួយចំនួន​ដែល​អាច​បណ្ដាល​ឲ្យ​មាន គ្រោះថ្នាក់​ដល់​សុខភាព​ស្បែក ឬ​អាច​ឈានដល់​ការបាត់​បង់ជីវិត​ក៏មាន​។ ដូច្នេះ​សុភាពនារី​ទាំងឡាយ​គួរតែ​ថែរក្សា​សម្រស់​ជាមួយ​អ្នកឯកទេស ត្រឹមត្រូវ។​


 
​គួរកត់សម្គាល់​ដែរ​ថា កាលពី​ឆ្នាំ​២០១២ មូ​និ​ធិ The British skin Foundation ផ្នែក​ស្បែ​កនៅ​អង់គ្លេស​បាន​រកឃើញថា ១៦% នៃ​គ្រូពេទ្យ​ដែលមាន​ឯកទេស​រោគ​សើ​ស្បែក គិតថា ក្រែ​ម​ធ្វើ​ឲ្យ​ស្បែក​ភ្លឺរលោង​មិនមាន​សុវត្ថិភាព​ទាំងស្រុង​នោះទេ ខណៈដែល​៨០%​ជឿជាក់ថា ស្បែក​ទាំងនោះ​មាន​សុវត្ថិភាព​នៅពេលដែល​ត្រូវ​បានទទួល​ការព្យាបាល ដោយ​គ្រូពេទ្យ​មាន​ឯកទេស​ខាង​រោគ​សើ​ស្បែក​ដែលមាន​អាជ្ញា​បណ្ណ​ត្រឹមត្រូវ​៕

17-6 (1) 17-6 (2)


ប្រភព សប្បាយ
 


 

Leave a Reply

(*) Required, Your email will not be published