នាំ​សង្សា​រថយន្ត​ឡង់​រ៉ូ​វែ​ទៅបុក​ដើម​ក្ងោក​របួសធ្ងន់​ទាំង​២​នាក់​

, , Leave a comment

​រាជធានី​ភ្នំពេញ​៖ សង្សារ​មួយគូ​បើករថយន្ត​ឡង់​រ៉ូ​វែ​បោះពួយ​ទៅបុក​ដើម​ក្ងោក​ពេញទំហឹង​បណ្តាល​ឲ្យ​រងរបួស​បាក់ជើង​ស្តាំ​ទាំង ២ នាក់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១​និង​៣០​នាទី​រំលង​អ​ធ្រា​ត​ឈានចូល ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៣ ត្រង់ចំណុច​មុខផ្ទះ​លេខ​៩ លើ​កំណាត់​ផ្លូវ​លេខ​២៧១ ក្រុម​១៣ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​២ ខណ្ឌ​ទូល​គោក​។​


 
​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​រថយន្ត​ឡិន​រូ​វែ​មួយគ្រឿង ពណ៌​ខ្មៅ ជិះ​គ្នា​២​នាក់ ស្រី​ម្នាក់​ប្រុស​ម្នាក់​យ៉ាង​លឿន តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​ទៅដល់​ចំណុចកើតហេតុ ក៏​បោះពួយ​ទៅបុក​ដើម​ក្ងោក​ពេញទំហឹង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ទាំង​២​នាក់​តែម្តង ចំណែក​រថយន្ត​ខូចខាត​ផ្នែក​ខាងមុខ​។​
 

ក្រោយពេល​កើតហេតុ រថយន្ត​បង្ក​ត្រូវ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរ​រា ចរណ៍​រាជធានី​ភ្នំពេញ ចំណែក​នាក់​រងរបួស​ត្រូវ​រថយន្ត​សង្គ្រោះបន្ទាន់​ដឹក​ទៅ​មន្ទីរពេទ្យ​ឯក ជាន​៕

17-5 (1) 17-5 (2) 17-5 (3) 17-5 (4)
 

 

Leave a Reply

(*) Required, Your email will not be published