ភ្លើង​ក្រហម​មិន​ឈប់ នៅតែ​រុលទៅមុខ ប៉ះ​គូទ​រថយន្ត​មួយទៀត​

, , Leave a comment

​រាជធានី​ភ្នំពេញ​ ៖ បុរស​វ័យ​ជាង​២០​ឆ្នាំ​ម្នាក់​ស្រវឹង​ជោក​បាន​បើករថយន្ត​ទៅបុក​រថយន្ត BMW ដែល​កំពុង​ឈប់​រង់ចាំ​ស្តុ​ប​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​២២​និង​៤០​នាទីថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៣ ត្រង់ចំណុច​ភ្លើងស្តុប​មុខ​នាយកដ្ឋាន​ពន្ធដា លើ​កំណាត់​ផ្លូវ​ម៉ៅ​សេទុង​ប្រសព្វ​និង​ផ្លូវ​សហព័ន្ធ​រុស្សី ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក​។​
 

 

 មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​កាមរី​ឆ្លាម​មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2G-8322 បើកបរ​ដោយ​បុរស​វ័យ​ជាង​២០​ឆ្នាំ​ម្នាក់​ស្រវឹង​ជោក តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​ទៅដល់​ចំណុចកើតហេតុ ខណៈ​ភ្លើង​ក្រហម រថយន្ត​ខាងលើ​មិន​ឈប់​នៅតែ​រុលទៅមុខ ក៏​ប៉ះ​គូទ​រថយន្ត BMW មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2S-1000 ដែល​បើកបរ​ដោយ​ស្ត្រី​ជនជាតិ​កូរ៉េ​ម្នាក់ កំពុង​ឈប់​ស្តុ​ប ក្នុងទិសដៅ​ស្របគ្នា ។ ក្រោយពេល​កើតហេតុ​ស្ត្រី​ជនជាតិ​កូរ៉េ​បាន​ទារប្រាក់​សំណង​ពី​ជនបង្ក​ដើម្បី​បញ្ជ​ប់​រឿង​៕

17-4 (1) 17-4 (1) 17-4 (2) 17-4 (3)

 
 
 

 

Leave a Reply

(*) Required, Your email will not be published